វាសនាបក្ស​សង្រ្គោះជាតិ៖​លោកសុន ឆ័យ​សង្ឃឹម​លើកិច្ចអន្តរាគមន៍​ពីព្រះមហាក្សត្រ​

ដោយ៖ គួន សំបូរ 12-11-2017 1:31 pm 5610
លោកសុន ឆ័យ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

តុលាការកំពូលនឹងបើកសវនាការ លើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ។គិតរហូតមកដល់ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ នៅតែមិនទាន់បញ្ជាក់ពីជំហរដាក់ឯកសារដើម្បីតវ៉ានៅតុលាការ។ លោកសុន ឆ័យ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានសម្តែងក្តីបារម្ភចំពោះសា្ថនការណ៍នេះ ហើយលោកថា បើរំលាយគណបក្សសង្រ្គោះជាតិ ស្នើនឹងរំលាយឆន្ទះរបស់ ពលរដ្ឋខ្មែរដែលបានបោះឆ្នោត ឲ្យគណបក្សសង្រ្គោះជាតិទាំងអស់។ប៉ុន្តែលោកបានដាក់ការសង្ឃឹមថា មានតែព្រះមហាក្សត្រ និងសហគមន៍អន្តរជាតិ ទេ ដែលអាចអន្តរាគមន៍ ជួយគណបក្សសង្គ្រោះជាតិក្នុងស្ថានភាពដ៏ផុយស្រួយនេះបាន។ សូមស្តាប់បទសម្ភាសន៍វាងគួន សំបូរជាមួយលោកសុន ឆ័យដូចតទៅ៖

សំឡេង៖

ព័ត៌មានផ្សេងទៀត