លោក​ត្រាំ ៖ លោក​គីម ជុង​អ៊ុន​​ប្រើសម្តីប្រមាថ​លោក​ថា “​តា​ចាស់​”

ដោយ៖ អ៊ុន សុខឡា 12-11-2017 12:36 pm 392
លោកដូណាល់ ត្រាំនៅខាងស្តាំលោកគីម ជុងអ៊ុន

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃអាទិត្យ​នេះ បាន​សរសេ​រលើ tweet របស់លោក​ថា លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង បាន​ប្រើពាក្យ​ប្រមាថ​លោក ដោយបាន​ហៅ​លោក​ថា “​តា​ចាស់​”​។ សំណេរ​នៅលើ tweet បាន​សរសេរ​ទៀតថា លោក​នឹងមិន​ហៅ​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​ថា “​កន្តឿ​និង​កន្ធាត់​”​ទេ ។ លោក​បន្ថែមថា លោក​ព្យាយាម​ខ្លាំងណាស់ ក្នុង​ការធ្វើជា​មិត្ត​របស់គាត់​។​

យ៉ាងណា​នៅក្នុង​សារ​ខ្លី​នោះ លោក​ត្រាំ​មិន​បានបញ្ជាក់​នោះទេ​ថា លោក​គីម បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ចំពោះ​លោក​បែបនេះ នៅពេលណា​និង​នៅទីណា​នោះទេ​។​

ពេលកន្ល​ងមក ការប្រមាថ និង​ការគំរាមកំហែង តែង​កើតឡើង រវាង​លោក​ត្រាំ​និង​លោក​គីម ជុង​អ៊ុន ពាក់ព័ន្ធ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត