អាជ្ញាធ​រអេ​ស្ប៉ាញ​សង្គ្រោះ​មនុស្សជាង​​២៥០​នាក់​​នៅ​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ​

ដោយ៖ អ៊ុន សុខឡា 12-11-2017 9:27 am 372

​មនុស្ស​ចំនួន​ជាង​២៥០​នាក់ រួមមាន​ទាំង​ក្មេងៗ​ផង ត្រូវបាន​ជួយសង្គ្រោះ ដោយ​អាជ្ញាធ​រអេ​ស្ប៉ាញ នៅពេលដែល​ពួកគេ ជិះ​នៅក្នុង​ទូក​ចំនួន​៥ ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដើម្បី​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​។​

​គួរ​កត់សំគាល់ថា ចំនួន​ជនអន្តោប្រវេសន៍ បាន​មកដល់​ឆ្នេរ ប្រទេស​អេ​ស្ប៉ា​ញតាម​សមុទ្រ មាន​ការកើនឡើង​ជាង​ឆ្នាំមុន​។ យ៉ាងណា ប្រទេស​អេ​ស្ប៉ាញ​នៅ​ពីក្រោយ​អ៊ីតាលី ដោយ​អ៊ីតាលី​កាលពីដើម​ឆ្នាំនេះ មាន​ជនអន្តោប្រវេសន៍​ចំនួន​១១៤ ៤០០​នាក់ បាន​ធ្វើដំណើរ​មកដល់​ប្រទេស​នេះ តាម​សមុទ្រ​។​

​ទីភ្នាក់ងារ​បាន​សន្និដ្ឋាន​ថា មនុស្ស​ចំនួន​១៥៥ ៨៥០​នាក់ បាន​ប្រថុយ​ធ្វើដំណើរ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប នៅ​ក្នុងឆ្នាំនេះ​។ នៅ​ក្នុងនោះ មនុស្ស​ចំនួន​២ ៩៦១​នាក់​បាន​ស្លាប់ ឬ​បាត់​ខ្លួន​អំឡុងពេល​ធ្វើដំណើរ​៕

ព័ត៌មានផ្សេងទៀត