លោក​ត្រាំ​​និង​លោកពូ​ទីន​​ឯកភាពគ្នា​​កម្ចេច​ក្រុមរ​ដ្ឋ​អ៊ីស្លា​ម​នៅ​ស៊ី​រី​

ដោយ៖ ពេញ ផេង 11-11-2017 4:03 pm 1224
លោកពូទីន​(ឆ្វេង)​ពេលជួប​លោកត្រាំ​នៅវៀតណាម

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​ បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​Apec​ក្នុងប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១១​វិច្ឆិកា​នេះ​។​ក្នុង​កិច្ច​ជំនួប​រយៈពេល​ខ្លី ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ឯកភាពគ្នា​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​នេះ​បើតាម​ការបញ្ជាក់​ពី​វិមាន​ក្រឹម​ឡាំង​រុស្ស៊ី​។​វិមាន​ក្រឹម​ឡាំង​បន្ដថា លោកពូ​ទីន​និង​លោក​ត្រាំ​បាន​ឯកភាព​ដែរថា គ្មាន​ដំណោះស្រាយ​យោធា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​ឡើយ​។​សូមបញ្ជាក់ថា លោក​ត្រាំ​និង​លោកពូ​ទីន​ធ្លាប់បាន​ជួបគ្នា​លើកដំបូង​នៅ​កិច្ចប្រជុំ​G20​ក្នុងប្រទេស​អាល្លឺម៉ង់​កាលពី​ខែកក្កដា​៕

ព័ត៌មានផ្សេងទៀត