លោក​ត្រាំ​​និង​លោក​ឌុយ​ទែ​តេ​​ជួបគ្នា​​លើកដំបូង​​នៅ​វៀតណាម​

ដោយ៖ ពេញ ផេង 11-11-2017 3:24 pm 2571
មេដឹកនាំកំពូលៗដែលចូលរួម​ក្នុងកិច្ចប្រជុំAPEC​ក្នុងប្រទេស​វៀតណាម​

​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump បាន​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterte​ជា​លើកដំបូង នៅពេល​ចូលរួម​កិច្ចប្រជុំ​APEC​ក្នុងប្រទេស​វៀតណាម​នៅ​ថ្ងៃ​សៅរ៍​នេះ​។​ដ្បិតថា​កិច្ចប្រជុំ​មាន​រយៈពេល​ខ្លី ប៉ុន្ដែ​ជា​ជំនួប​ដ៏​កក់ក្ដៅ​។​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​ហ្វីល​ពី​ន​Duterte​។​

​មេដឹកនាំ​ទាំងពីរ​បានបង្ហាញ​អារម្មណ៍​រីករាយ ហើយ​លោក​Trump​បាន​ប្រាប់​លោក​Duterte​ថា ជួបគ្នា​ថ្ងៃស្អែក គឺ​មុនពេល​លោក​ចេញទៅ​ហ្វីលីពីន​នៅ​ថ្ងៃអាទិត្យ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​។​ហ្វីលីពីន​គឺជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​Trump​ទៅកាន់​តំបន់​អាស៊ី​រយៈពេល​១២​ថ្ងៃ​។​លោក​បាន​ទៅ​ជប៉ុន កូរ៉េខាងត្បូង ចិន និង​វៀតណាម​រួចហើយ​៕

ព័ត៌មានផ្សេងទៀត