ជប៉ុន​​បង្ហាញ​​មនុស្ស​យន្ដ​​និយាយបាន​​ច្រើន​ភាសា​​ត្រៀម​ស្វាគមន៍​​អ្នកទេសចរ​​បរទេស​

ដោយ៖ ពេញ ផេង 10-11-2017 5:01 pm 471
រូបភាព​មនុស្សយន្ដ​ដែលអាច​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​ធម្មតាបាន

​កាលពី​ថ្ងៃទី​០៩​វិច្ឆិកា​នេះ មាន​ការដាក់​បង្ហាញ​នូវ​ប្រភេទ​មនុស្ស​យន្ដ​ដែល​អាចនិយាយបាន​ច្រើន​ភាសា ដើម្បី​ត្រៀម​ស្វាគមន៍​ដល់​ភ្ញៀវទេសចរ​ដែល​នឹង​មក​ចូលរួម​ព្រឹត្ដិការណ៍កី​ឡា​អូឡាំពិក​និង​ប៉ា​រ៉ា​អូឡាំពិក​នៅ​ឆ្នាំ​២០២០​។​មនុស្ស​យន្ដ​ទាំងនោះ​អាច​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​បាន ព្រមទាំង​អាច​និយាយ​ភាសា​ជប៉ុន អង់គ្លេស ចិន និង​កូរ៉េ​បាន​ផង​។​

​អភិបាលក្រុង​តូ​ក្យូ​អ្នកស្រី​Yuriko Koike​ក៏​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​នេះដែរ ដោយ​អ្នកស្រី​បាន​ធ្វើតេស្ដ​សួរ​សំណួរ​មួយចំនួន​ទៅកាន់​មនុស្ស​យន្ដ ហើយ​ទទួលបាន​ចម្លើយ​មកវិញ​យ៉ាង​ត្រឹមត្រូវ​។​ទោះបីជា​ទទួលបាន​ជោគជ័យ​ក្ដី អ្នកស្រី​អភិបាលក្រុង​អះអាងថា រដ្ឋាភិបាល​អ្នកស្រី​នឹង​បន្ដ​លើកកម្ពស់ និង​អនុវត្ដ​កម្មវិធី​សាកល្បង​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​បន្ថែមទៀត បង្កើត​មនុស្ស​យន្ដ​សម្រាប់​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​៕

ព័ត៌មានផ្សេងទៀត