ចង់​​Download​ វីដេអូ ​ឬ​ MP3 ​​ប្រើ​កម្មវិធី​​តែមួយ​​នេះ ​គឺ​​គ្រប់​គ្រាន់​​​ហើយ​

ដោយ៖ Vayofm Teams 09-11-2017 5:32 pm 1244

​កម្មវិធី​មួយ តែមាន​មុខងារ​ច្រើន​អាច Download វីដេអូ​ពី Youtube, Facebook, Instagram, VEVO, Whatsappdaily និង​កម្មវិធី​ជាច្រើន​ទៀត​។ កម្មវិធី​ដែល​ងាយស្រួល​ប្រើ ហើយ​ចំណេ​ញ​ពេលវេលា​នោះ គឺ Snaptube ​ដែលមានអ្នកនិយមប្រើវារហូតដល់រាប់លាននាក់ឯកណោះ។ ប៉ុន្តែ Snaptube គឺ​មិនមាន​នៅក្នុង Play Store ឬ App Store ដែល​លោកអ្នក​អាច​ដោ​ន​ឡូត ដូច​កម្មវិធី​ដ៏ទៃទៀត​ឡើយ​។ ខាងក្រោម​នេះ ជា​របៀប​តម្លើង​កម្មវិធី Snaptube នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​៖

1.​ ចូល​ទៅកាន់​វេបសាយ​ផ្ទាល់​របស់ Snaptube គឺ​៖ ​www.snaptubeapp.com


2.​ ​រក​ពាក្យ Download ហើយ​ចុច​លើ​វា ដើម្បី​តម្លើង​កម្មវិធី​នេះ​។​


3.​ ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នក​មិនទាន់​បើក Unknown Sources ក៏​វា​មិន Support ដែរ ដូច្នេះ អ្នក​ត្រូវ​ទៅកាន់ Setting រួច​ចូល​ទៅកាន់ Security ហើយ​រក​ពាក្យ Unknown Sources ដើម្បី​បើ​កវា​ឲ្យ​ដំណើរការ​។​

​ធ្វើ​ដូច្នេះ អ្នក​ប្រាកដជា​អាច​តម្លើង​កម្មវិធី​នេះ​បាន ១០០​ភាគរយ​ហើយ​។ បន្ទាប់មក​អ្នក​អាច​បើក​កម្មវិធី​នេះ ហើយ​ធ្វើ​ការសាកល្បង Download ឬ MP3 ពី​វីដេអូ​ចេញពី Youtube, Facebook,….​នោះ​អ្នកនឹង​ពេញចិត្ត​ជាមិនខាន​៕

ព័ត៌មានផ្សេងទៀត