ជប៉ុន​បង្កើត​​យន្ដហោះ​គ្មាន​​មនុស្ស​បើក​​សម្រាប់​​ផ្ដល់ជំនួយ​​សង្គ្រោះបន្ទាន់​

ដោយ៖ ពេញ ផេង 09-11-2017 5:11 pm 1079
​យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​Aerosense

​យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​ថ្មី​មួយ ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ហោះហើរ​ចូលទៅក្នុង​តំបន់​រងគ្រោះ​ដោយសារ​គ្រោះមហន្ដរាយធម្មជាតិ និង​ដើម្បី​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​។​គម្រោង​នេះ​គឺជា​ការបណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​Sony​និង​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​ZMP​។​

​យន្ដហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​Aerosense អាច​ចុះចត​និង​ហោះហើរ​ដោយ​មិនចាំបាច់​ប្រើ​ផ្លូវ​រត់ ព្រមទាំង​អាច​ហោះហើរ​បាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​នាយករង​នៃ​ក្រុមហ៊ុន​Aerosense Hisashi Taniguchi​និយាយថា យន្ដហោះ​នេះ​អាច​ហោះ​បាន​ឆ្ងាយ​និង​លឿន សមស្រប​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ដ្រ​៕

ព័ត៌មានផ្សេងទៀត