រថយន្ដក្រុង​​ដឹក​អ្នកដំណើរ​​បើកបរ​ស្វ័យប្រវត្ដិ​​នៅ​អាមេរិ​ក​ជួប​គ្រោះថ្នាក់​​លើកដំបូង​

ដោយ៖ ពេញ ផេង 09-11-2017 9:37 am 194
ការប្រកាស​ឲ្យដំណើរការ​សាកល្បង​រថយន្ដក្រុង​ដឹកអ្នកដំណើរ​គ្មានមនុស្សបើក

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នៅក្នុង​ទីក្រុង​Las Vegas​សហរដ្ឋអាមេរិក បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ដំណើរការ​លើកដំបូងរ​បស់​ខ្លួន​។​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ជាច្រើន​នាក់ បាន​បុក​ជាមួយ​រថយន្ដ​ដឹកទំនិញ​មួយគ្រឿង​ទៀត ប៉ុន្ដែ​ក្នុង​លឿន​យឺត មិន​បណ្ដាលឲ្យមាន​របួស​ដល់​អ្នកដំណើរ​ឡើយ​។​ហេតុការណ៍​នេះ​មន្ដ្រី​ក្នុង​ក្រុង​បញ្ជាក់ថា ដោយសារតែ​កំហុស​អ្នកបើករថយន្ដ​ដឹកទំនិញ បន្ទាប់មក​បុរស​នោះ​ក៏ត្រូវ​ប៉ូលិស​ហៅ​សួរនាំ​៕

ព័ត៌មានផ្សេងទៀត