ហេតុផល​៤​យ៉ាង​ដែល​ធ្វើឲ្យ​អ្នកស្រឡាញ់​មិត្ត​ជិតស្និទ្ធ​ខ្លាំង​បំផុត ​!

ដោយ៖ អ៊ុន សុខឡា 08-11-2017 7:24 pm 258

​មូលហេតុ​ចំនួន​៤​ ដែល​ធ្វើឲ្យ​អ្នក ស្រឡាញ់​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លាំង​បំផុត​រួមមាន ​៖ 

១. ដោយសារ​ពួកគេ​ស្រឡាញ់​និង​រាប់អាន​អ្នក​ពិតប្រាកដ មិនមែន​រាប់អាន​ដោយ​សម្លឹងមើល​លើ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន​។​

២. ពួកគេ​តែងតែ​ស្តាប់​អ្នក​និយាយ​គ្រប់​រឿង ៖ មិត្តភក្តិ​ដែល​ស្រឡាញ់ យកចិត្តទុកដាក់​អ្នក​ពិតប្រាកដ ពួកគេ​នឹង​ស្តាប់​អ្នក​និយាយ​គ្រប់​រឿង​យ៉ាង​ផ្ចិត​ផ្ចង់​។​

៣. ពួកគេ​ដឹងថា​ត្រូវ​ធ្វើយ៉ាងណា ដើម្បីឲ្យ​អ្នក​មានអារម្មណ៍​ល្អប្រសើរ​៖ មិត្ត​ជិតស្និទ្ធ​ដឹង​រឿង​គ្រប់បែបយ៉ាង​របស់​អ្នក ដឹងថា​អ្នក​ចូលចិត្ត​អ្វី​និង​មិន​ចូលចិត្ត​អ្វី​។ ដូច្នេះ ពួកគេ​ប្រាកដជា​ដឹង​ពី​មធ្យោបាយ​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ល្អប្រសើរ នៅពេល​អ្នក​ពិបាកចិត្ត​។​

៤. ទោះបី​ពួកគេ​រៀបកា​រហើយ ឬ​កំពុងមាន​ស្នេហា​ក៏ដោយ ក៏​នៅតែ​នៅក្បែរ​អ្នក ពិភាក្សា​ជាមួយ​អ្នក​នៅពេល​អ្នក​ជួប​បញ្ហា​ផ្សេងៗ​។ ពោល នៅតែ​រម្លឹក​ពី​ឈ្មោះ​អ្នក​ដូច​មុន​ដដែល​៕

ព័ត៌មានផ្សេងទៀត