របស់របរ​​ទាំងនេះ​ មិនគួរ​ទុកចោល​​ក្នុង​ឡាន​​ពេល​​ចត​​ហាល​ថ្ងៃ​​ឡើយ​​

ដោយ៖ Vayofm Teams 07-11-2017 7:34 pm 406

​ចង់​ឬ​មិន​ចង់ ពេលខ្លះ​ម្ចាស់​យានយន្ត​មួយចំនួន​ប្រាកដជា​ចៀស​មិន​ផុតពី​ការចត​ឡាន​របស់ខ្លួន នៅ​កណ្តាល​ថ្ងៃ​នោះទេ​។ ប៉ុន្តែ ប្រការ​ដែល​សំខាន់​មិនត្រូវ​ធ្វេសប្រហែស នៅពេល​រថយន្ត​ចត​ក្រោម​កំដៅ​ថ្ងៃនោះ គឺ​ម្ចាស់​យានយន្ត​ទាំងអស់ មិនត្រូវ​ទុក​របស់របរ​ខ្លះ​នៅក្នុង​រថយន្ត​របស់​អ្នក​ឡើយ ព្រោះថា កំដៅ​នៅក្នុង​រថយន្ត​នឹង​កើនឡើង ដែល​អាច​បណ្តាលឲ្យ​របស់​ទាំងអ​ស់​ខូចគុណភាព ឬ​ផ្ទុះ រហូត​ធ្វើឲ្យ​រថយន្ត​ខូចខាត​ផងដែរ​។ តើ​របស់របរ​ទាំងនោះ មាន​អ្វីខ្លះ​?

1.​    ​ឡេ​ការពារ​កម្តៅថ្ងៃ​៖ ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ គឺជា​ការចាំបាច់​មួយ​ក្នុងអំឡុងពេល​រដូវក្តៅ ព្រោះ​មនុស្ស​ចំណាយពេល​ច្រើន​នៅ​ខាងក្រៅ​។ ប៉ុន្តែ ការដាក់ឡេ​ការពារក​ម្តៅ​ថ្ងៃ​នៅក្នុង​ឡាន​អាច​មិនមាន​សុវត្ថិភាព​នោះទេ​។ កំដៅ​អាច​ផ្លាស់ប្តូរ​គុណភាព និង​ប្រសិទ្ធភាព​របស់ឡេ​ការពារ​កម្តៅ​ថ្ងៃ ដែល​ធ្វើឲ្យ​ស្បែក​ងាយ​រងគ្រោះ​ទៅនឹង​កាំរស្មី​ខ្លាំង​របស់​ព្រះអាទិត្យ​ទៅវិញ​។ មិនតែប៉ុណ្ណោះ កម្តៅ​អាច​បណា្តល​ឲ្យ​ដប​សូលុយស្យុង​ផ្លាស្ទិ​កងាយ​រលាយ​ផងដែរ​។​


2.​    ​វ៉ែនតា​៖ ត្រូវ​ប្រាកដថា កុំ​ទុក​វ៉ែនតា​ចោល​នៅ​ខាងក្នុង​ឡាន​។ កំដៅ​អាច​បណ្តាលឲ្យ​ព្រិល ឬ​សឹក​ផ្លាស់ប្តូរ​រាងរ​បស់​ស៊ុម និង​អាច​ខុស​ទ្រង់ទ្រាយ​មុខ​របស់​អ្នក​ដែរ​។ មួយវិញទៀត ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ថែម​ជាមួយនឹង​វ៉ែនតា​ដែល​ធ្វើ​ពី​លោហៈ​ដែល​កំដៅ​អាចធ្វើឲ្យ​លោ​ហៈមាន​សីតុណ្ហភាព​ខ្ពស់ ដែល​អាចធ្វើឲ្យ​រលាក​ស្បែក​ទៀតផង​។​


3.​    ​ភេសជ្ជៈ​៖ ពិតជា​គ្រោះថ្នាក់​បំផុត បើ​អ្នក​ទុក​កំប៉ុង​ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គាស​នៅក្នុង​ឡាន​ក្រោម​កំដៅថ្ងៃ​។ កម្លាំង​ជំរុញ​ក្នុង​កំប៉ុង​នឹង​កើនឡើង នៅពេល​វា​ទទួល​កំដៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ និង​អាចធ្វើឲ្យ​ផ្ទុះ​ឡើងបាន​។ ក្រៅពី​វា​មាន​កម្លាំង​ខ្លាំង និង​ធ្វើឲ្យ​កញ្ចក់​បែក​ហើយ​នោះ សារជាតិ​គីមី​នៅក្នុង​កំប៉ុង​នឹង​បែកខ្ចាយ​ពេញ​ពាស​រថយន្ត រហូតដល់​មាន​ការខូចខាត​។ ដូចជា​ដប​ស្រា ដែលមាន​ឆ្នុក​ក៏ដោយ ទោះបីជា​វា​មិន​ផ្ទុះ តែ​អាច​ផ្លាស់​រស់ជាតិ​ដើម​របស់​ស្រា ប្រសិនបើ​ដប​ក្តៅ​ពេក​។​


4.​    ​ថ្នាំពេទ្យ​៖ វេជ្ជបណ្ឌិត​ជំនាញ បាន​អះអាងថា ការ​ទុក​ថ្នាំពេទ្យ​នៅក្នុង​ឡាន​ក្តៅ អាច​ផ្លាស់ប្តូរ​សារ​ធាតុគីមី និង​បន្ថយ​ប្រសិទ្ធភាព​របស់​វា​។ រីឯ អ្នក​ផលិត​ឱសថ​បានផ្តល់​អនុសាសន៍​ភាគច្រើន​ថា ផលិតផល​របស់​ពួកគេ​ត្រូវបាន​រក្សាទុក​នៅ​សីតុណ្ហភាព​ក្នុង​បន្ទប់​ដែល​គ្រប់គ្រង​ពី ៦៨ ទៅ ៧៧ អង្សា​សេ​។ តែបើ​ក្រោយ​ពន្លឺ​ថ្ងៃ ៧០​អង្សា​សេ ហើយ​សី​តុណ្ហាភាព​ខាង​ក្នុងនៃ​រថយន្ត​អាច​កើន​បាន​ខ្ពស់ជាង ១០០​អង្សា​សេ​នោះ គឺ​គុណភាព​ថ្នាំ​អាច​រក្សា​បានត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។​


5.​    ​ជ័រ​ងាយ​រលាយ​៖ ទោះបីជា​មិន​ជ័រ​ទន់ៗ​ទាំងនេះ មិន​បង្ក​គ្រោះថ្នាក់​ដូច​ករណី​ផ្ទុះ ដូច​ការរៀបរាប់​ខាងលើ​មក​ក្តី ប៉ុន្តែ​វា​អាច​រលាយ​ជាប់​នឹង​កន្លែង​ដាក់​នោះ បើ​ត្រូវ​កំដៅថ្ងៃ​យូរ​។​

​ប្រភព​៖ m.accuweather

ព័ត៌មានផ្សេងទៀត