វិធី​ស្វែងរក​ទូរស័ព្ទ​​ដែល​​បាត់​​ឬ​​ចោរ​លួច​​

ដោយ៖ Vayofm Teams 06-11-2017 5:21 pm 3926

​មុខងារ​ពិសេស​មួយ​នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន ដែល​ប្រិយមិត្ត​មួយចំនួន​ប្រហែលជា​មិន​បានដឹង ឬ​មិនទាន់​ចេះ​ប្រើ​នៅឡើយ​ទេ​។ មុខងារ Android Device Manager អាចធ្វើ​ការស្វែងរក​ទីតាំង​ទូរស័ព្ទ ករណី​ទូរស័ព្ទ​របស់​អ្នក​បាន​បាត់ ឬ​មាន​ចោរលួច​។ មិនតែប៉ុណ្ណោះ មុខងារ​នេះ ក៏​អាច​បញ្ជា​ឲ្យ​វា​បន្លឺសម្លេង​ឡើង ឬ​លុប​ឯកសារ​ចេញពី​ទូរស័ព្ទ​ចោល​បាន​ផងដែរ​។ តោះ​! មក​ដឹង​ពី​វិធី​ប្រើប្រាស់​មុខងារ​នេះ​៖

  • ​របៀប​ធ្វើឲ្យ​វា​ដំណើរការនៅលើ​ទូរស័ព្ទ​របស់អ្នក​

​ដំបូង​ត្រូវ​ដោ​ន​ឡូត​កម្មវិធី Find My Device ចេញពី Playstore ដើម្បី​តម្លើង​នៅលើ​ទូរស័ព្ទ​ជាមុនសិន បន្ទាប់មក​៖

1.​    ​ចូល​ទៅកាន់ Setting
2.​    ​ចុច​លើ Security
3.​    ​ចុច​យក Device Administration.

4.​    ​ចុច Find My Device ឲ្យមាន​ជាប់​សញ្ញា​គ្រីស​នៅក្នុង​ប្រអប់​
5.​    ​ត្រឡប់មកវិញ ដោយ​ចុច​លើ back button នៅ​ខាងលើ​ផ្នែក​ខាងឆ្វេង​អេក្រង​ទូរស័ព្ទ​
6.​    ​ចុច​ត្រឡប់​ម្តងទៀត back button ឲ្យចូល​ដល់ main Settings menu

7.​    ​បន្ទាប់មក​ចុច​លើ​ពាក្យ Location
8.​    ​ចុច​បើក​ក្បែរ​ទីតាំងនៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់​
9.​    ​ចុច​យកពាក្យ Mode

10.​    ​ចុច​លើ High accuracy
11.​    ​ត្រឡប់មកវិញ back button
12.​    ​រួច​យកពាក្យ Google Location History

13.​    ​ចុច​ផ្នែក​ខាងក្រោម Location History ដើម្បីឲ្យ​វា​បើក​
14.​    ​ចុច​បើក​ក្បែ your device ដើម្បីឲ្យ​វា​បើក​

 

  • វិធី​កំណត់​ទីតាំង​ទូរស័ព្ទ​របស់​អ្នក​ជាមួយ Google

​ដោយ​ប្រើប្រាស់​តាម​កុំព្យូទ័រ អ្នក​គ្រាន់តែ​ចូល​ទៅកាន់​វេប​សាយនេះ https://www.google.com/​an​droid​/​devicemanager រួច Login គណនី Gmail របស់​អ្នក​ចូល នោះ​វា​នឹង​បង្ហាញ​ចេញ​ផែនទី​មួយ ដែល​នៅ​ផ្នែក​ខាងស្តាំ​អ្នកនឹង​ឃើញ​ឈ្មោះ​ទូរស័ព្ទ​របស់​អ្នក នឹងមាន​ជំរើស (Ring) សម្រាប់​បន្លឺសំឡេង​ទូរស័ព្ទ​ឡើង​, Lock ដែល​វា​នឹង​ចាក់សោរ ទូរស័ព្ទ​ដោយ​ប្រើ​លេខ​សម្ងាត់ និង Erase ដែល​វា​នឹង​លុប​ឯកសារ​ទាំងអស់​ចេញពី​ទូរស័ព្ទ​របស់​អ្នក​។

 

​សម្រាប់​ជម្រើស​មួយទៀត ខណៈដែល​ភ្ជាប់​មក​ជាមួយ​របស់ Google លោកអ្នក​អាច​ពិចារណា​ប្រើប្រាស់ កម្មវិធី​ទី​បី​ដ៏​ល្អ​បំផុត សម្រាប់​ការស្វែងរក​ទូរស័ព្ទ​របស់​អ្នក​បាន​ផងដែរ ដូចជា​កម្មវិធី​នៅ​ខាងក្រោម​៖

Download: Family Locator (Free with in-app purchases)


Download: Cerberus anti theft (Free with in-app purchases)


Download: Prey Anti Theft (Free)


Download: Lost Android (Free with in-app purchases)


Download: Where's My Droid (Free with in-app purchases)

​ប្រភព៖ androidcentral

ព័ត៌មានផ្សេងទៀត