សាលាក្រុងថា ទោះសំរាមមាន​នៅក្រៅធុង​ តែពលរដ្ឋមាន​ភាពស៊ីវីល័យ​ជាងមុន ​

ដោយ៖ គួន សំបូរ 05-11-2017 2:03 pm 1929
សំរាមក្នុងរាជធានីភ្នំពេញ ក្រោយបញ្ចប់បុណ្យអុំទូក កាលពីថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៧។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបិទបញ្ចប់ហើយកាលពីថ្ងៃទី៤ ខែវិច្ឆិកា។សាលារាជធានីភ្នំពេញ បានវាយតម្លៃថា គឺមានភាពល្អប្រសើរ បើធៀបជាមួយនិងឆ្នាំមុនៗ ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្លាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ចំណែកឯបញ្ហាសំរាមវិញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានកត់លម្គាល់ឃើញថា បើទោះបីជាមានសំរាមនៅក្រៅធុង ប៉ុន្តែទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ហាក់មានការយល់ដឹងច្រើន និងស៊ីវីល័យជាងមុន ជុំវិញបញ្ហាបរិស្ថាន។ សូមស្តាប់បទសម្ភាសន៍រវាងគួន សំបូរ ជាមួយលោកមេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដូចតទៅ៖

សំឡេង៖

ព័ត៌មានផ្សេងទៀត