អ្នកវិភាគ​ស្ត្រី​​វ័យក្មេង​​លី ស្រី​ស្រស់​​ប្រាប់​ពី​ក្តី​ស្រមៃ​​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​

ដោយ៖ អ៊ុន សុខឡា 01-11-2017 3:23 pm 410
កញ្ញាលី ស្រីស្រស់

​កញ្ញា​លី ស្រី​ស្រស់​មាន​អាយុ​២៣​ឆ្នាំ ជា​កូនពៅ ក្នុងចំណោម​បងប្អូន​៧​នាក់ មាន​ម្តាយ ឪពុក​ជា​កសិករ​ស្ថិតនៅ​ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន​លី ស្រី​ស្រស់​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ទី​ក្រុងភ្នំពេញ និង​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ផងដែរ ខណៈ​នារី​វ័យក្មេង​រូបនេះ ក៏​ជា​អ្នកវិភាគ​មួយរូប នៅក្នុង​សមាជិក​ក្រុមអ្នកវិភាគ​វ័យក្មេង​។ ក្នុងចំណោម​សមាជិក​ក្រុមអ្នកវិភាគ​វ័យក្មេង មាន​ស្រី​ស្រស់ តែ​ម្នាក់​គត់ ដែលជា​អ្នកវិភាគ​ស្ត្រី​។ អ្នកវិភាគ​ស្ត្រី​វ័យក្មេង​រូបនេះ បាន​ប្រាប់​វិទ្យុ​វាយោ ពី​ក្តី​ស្រមៃ​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត ដែល​ត្រូវ​ចំណាយពេល​យូរ​ទៅមុខទៀត ដើម្បី​សម្រេចក្តី​ស្រមៃដ៏​ធំធេង​នេះ​។ យ៉ាងណា ស្រី​ស្រស់​មិនទាន់​កំណត់​នៅឡើយ​នោះទេ​ថា នឹង​សម្រេចក្តី​ស្រមៃ​ក្លាយជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការចូលរួម​ជាមួយ​គណ​បក្សនយោបាយ​ណាមួយ ឬ​អាចបង្កើត​គណបក្សនយោបាយ​ដោយ​ខ្លួនឯង ដោយ​បច្ចុប្បន្ន​ស្រី​ស្រស់​ផ្តោតលើ​ការសិក្សា​និង​ការវិភាគ​ជាចម្បង​។ 

​តើ​មាន​មូលហេតុ​អ្វីខ្លះ ជំរុញ​ឲ្យ​លី ស្រី​ស្រស់​ចូលរួម​ប្រឡូក​នយោបាយ និង​មានក្តី​ស្រមៃ​ខ្ពស់ ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី ខុសពី​យុវជន យុវនារី​ដទៃ​?

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​កញ្ញា​លី ស្រី​ស្រស់​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​! 

សំឡេង៖

ព័ត៌មានផ្សេងទៀត