អ្នក​ញញឹម​​មិន​ស្អាត​​ពេល​ថតរូប​​មែន​ទេ គន្លឹះ​ទាំង​៧​នេះ​​ប្រហែល​​អាចជួយ​បាន​!

ដោយ៖ ពេញ ផេង 31-10-2017 5:31 pm 312
រូបឧទាហរណ៍នៃការថតរូបមើលទៅញញឹមស្រស់

​ការថតរូប​ដើម្បីឲ្យ​មើលទៅ​ស្រស់ស្អាត ញញឹម​ស្រស់​ពី​ធម្មជាតិ គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​។​ប៉ុន្ដែ​វា​ក៏​ជា​បញ្ហា​សម្រាប់​មនុស្ស​មួយចំនួន ព្រោះ​ពួកគេ​មិនអាច​ញញឹម​ឲ្យ​ស្រស់ស្អាត​បានទេ​នៅមុខ​កាមេរ៉ា​។​ដូច្នេះ​យើង​សូម​បង្ហាញ​នូវ​វិធីសាស្ដ្រ​៧​យ៉ាង របស់​អ្នកឯកទេស​ថតរូប​Mathieu Stern ជួយ​ឲ្យ​អ្នក​ញញឹម​ស្រស់ស្អាត​ដូច​ធម្មជាតិ​។​

១ បិទ​ភ្នែក
​បើសិន​អ្នកមាន​អារម្មណ៍​ធុញថប់ បិទ​ភ្នែក​របស់​អ្នក ហើយ​ដក​ដង្ហើមវែងៗ​រួច​បើកភ្នែក​វិញ ចាំ​ញញឹម​។​

២ កុំ​និយាយ​ពាក្យ Cheese

​ពាក្យ​Cheese​នេះ ត្រូវបាន​ជាង​ថតរូប​ប្រាប់​ឲ្យ​និយាយ​មុនពេល​ថត មើលទៅ​ដូចជា​យើង​កំពុង​ញញឹម​អ៊ីចឹង​ដែរ ប៉ុន្ដែ​មិន​ស្រស់ស្អាត មិន​ធម្មជាតិ​ឡើយ​។​អ្នកឯកទេស​ណែនាំ​ឲ្យ​និយាយពាក្យ Money វិញ​។​

៣ សម្រួល​ទឹកមុខ​សម្រួល​សាច់ដុំ​ថ្គាម

៤ គិតពី​រឿង​ដែល​ធ្វើឲ្យ​យើង​សប្បាយចិត្ដ​

៥ កុំ​ផ្ដោតអារម្មណ៍​ខ្លាំងពេក​លើ​កាមេរ៉ា ប៉ុន្ដែ​ក៏​មិនមែន​មិន​មើល​សោះ​ដែរ​
​យើង​អាច​ផ្លុំ​ខ្យល់​បុក​បបូរមាត់​ចេញមកក្រៅ ឬ​អាច​គ្រវីក្បាល រួច​ចាំ​ញញឹម​ដាក់​កាមេរ៉ា កុំ​ផ្ដោតអារម្មណ៍​ខ្លាំងពេក​។​

៦ ស្រមៃ​ដល់​នរណាម្នាក់​ដែល​យើង​ពេញចិត្ដ​ថា​គេ​នៅ​ពីក្រោយ​កាមេរ៉ា​

៧ ប្រាប់ឲ្យជាង​ថត​និយាយរឿង​កំប្លែង​

​សូម​ទស្សនា​វីដេអូ​៖

ព័ត៌មានផ្សេងទៀត