រថយន្ត​កំពូល​ល្បឿន​​ជោគជ័យ​​ក្នុងការ​​ធ្វើតេស្ត​​ជា​​លើក​ដំបូង​​

ដោយ៖ Vayofm Teams 30-10-2017 6:08 pm 799

Bloodhound ដែលជា​រថយន្ត​បំពាក់​ម៉ាស៊ីន Rolls-Royce EJ200 ត្រូវបាន​ផលិតឡើង ដោយមាន​មហិច្ឆតា​រត់​បាន​ចម្ងាយ ១,៦ គីឡូម៉ែត្រ ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណ ៣,៦​វិនាទី​ប៉ុណ្ណោះ​។​

​រថយន្ត​កំពូ​ល្បឿន​នេះ បាន​ជោគជ័យ​ក្នុង​ការដា​ក់ឲ្យដំណើរការ​ធ្វើតេស្ត​ជា​សាធារណៈលើក​ដំបូង កាលពី​សប្តាហ៍​មុន នៅ​អាកាសយានដ្ឋាន Cornwall Airport ទីក្រុង Newquay ដែលមាន​មនុស្ស​ទស្សនា​ជាង​៣០០០​នាក់​។​

​នៅក្នុង​ការ​ធ្វើតេស្ត​នេះ រថយន្ត Bloodhound របស់​ក្រុមហ៊ុន BLOODHOUND SSC អាច​រត់​បាន ២,៧​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ៨​វិនាទី​ប៉ុណ្ណោះ​៕

​សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ bloodhoundssc

ព័ត៌មានផ្សេងទៀត