Honda ​បង្ហាញ​ធុង​ទឹកកក​​ដ៏​គួរឲ្យ​ស្រលាញ់​​ដែល​​អាច​បើកបរ​​ដោយ​​ខ្លួន​ឯង​បាន​​

ដោយ៖ Vayofm Teams 30-10-2017 5:16 pm 210

​ក្នុង​ពិធី​តាំង​ពិ​ពណ៌​មួយ​នៅ​ទីក្រុង​Tokyo ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Honda បានដាក់​បង្ហាញ​ធុង​ទឹកកក​វៃឆ្លាត​មួយ ដែល​វា​មាន​កង់​អាច​បើកបរ​ដោយ​ខ្លួនឯងបាន​។ រូបរាង​របស់​ធុង​ទឹកកក​នេះ ត្រូវបាន​រចនា​ឡើង​មាន​មុន Cute និង​មាន​ភ្នែក​ជា​ភ្លើង LED មាន​ចលនា​ចុះឡើងៗ គួរឲ្យ​ស្រលាញ់​។​

ក្រុមហ៊ុន Honda រំពឹងថា អ្នក​ដែល​ប្រើប្រាស់​វា អាច​បើកហាង​កាហ្វេ ឬ​ហាង​តូច​មួយ ដែល​ពួកគេ​អាច​ដើរ​ចល័ត​បាន​។ មិនតែប៉ុណ្ណោះ ការបង្កើត​ធុង​ទឹកកក​នេះ​ឡើង មិន​ត្រឹមតែ​សម្រាប់​ដាក់លក់​នោះទេ ប៉ុន្តែ Honda អះអាងថា វា​គឺជា​គំនិត​មួយ​ក្នុង​ការផលិត RoboCas នា​ពេលអនាគត​៕

ប្រភព៖ The Verge

ព័ត៌មានផ្សេងទៀត