ពាក្យ ​«​បម្រាស​, បម្រាស់ និង បម្រះ​»

ដោយ៖ ខាត់ សុធី 29-10-2017 3:40 pm 1577

ពាក្យ​ទាំងបី​នេះ អាច​ប្រើ​ច្រឡំ​គ្នា​។​ដើម្បី​កុំឲ្យ​មាន​ការភ័ន្តច្រឡំ​តទៅទៀត សូម​ពិនិត្យ​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​ដូចតទៅ​៖

-​បម្រាស .​កិ​. ធ្វើឲ្យ​ប្រាស ឲ្យ​ឃ្លាត​ចេញ​។ ឧទាហរណ៍ អ្នក​រឺត​ទឹកដោះគោ ទាក់​កកូន​គោ ចង​បម្រាស​ឲ្យ​ឃ្លាត​ចេញពី​មេ​វា​....​។​ពាក្យ​នេះ មកពី​ពាក្យ បង្រាស ទៀតផង​។​

-​បម្រាស់ (​ជា​បរិវារ​សព្ទ​) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​បម្រើ ថាៈ បម្រើបម្រាស់ គឺ​ទទួលភារៈ​តាម​កិច្ច​ដែល​គេ​ប្រើប្រាស់ ឬ​ទទួល​រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់យ៉ាង តាម​ពាក្យ​ដែល​គេ​ប្រើ​។ ឧទាហរណ៍​៖ ក្មួយ​ឯង​ជា​អ្នក​ទ័លក្រ​, ឯង​ខំ​បម្រើបម្រាស់​លោក​ទៅ​....​។​

-​បម្រះ .​កិ​. ប្រះ​ចុះ​ប្រះ​ឡើង​រឿ​យៗ​។ ឧទាហរណ៍​៖ ដេក​បម្រះ​ខ្លួន​។ បម្រះ​ននៀល គឺ​ប្រះប្រាណ​ននៀល​រឿ​យៗ​។ ប្រើ​ជា​«​ប​ង្រះ​» ក៏បាន​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត