វិធី​ការពារ​​ទូរស័ព្ទ​​កុំឲ្យ​​ឆេះ​​អេក្រង់​​

28-10-2017 4:29 pm 1455

១. កុំ​បើក​ពន្លឺ​អេក្រង់​ភ្លឺ​ខ្លាំងពេក ៖ មែនទែនទៅ ការ​ចូលចិត្ត​បើក​ពន្លឺ​អេក្រង់​ភ្លឺ​ខ្លាំង មិន​ត្រឹមតែ​ធ្វើឲ្យ​ទូរស័ព្ទ​របស់អ្នក​ឆាប់​អស់​ថ្ម​នោះទេ ប៉ុន្តែ​វា​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​អេក្រង់ LED របស់​ទូរស័ព្ទ​។ ព្រោះថា នៅពេល​អេក្រង់​ទូរស័ព្ទ​បញ្ចេញ​ពន្លឺ​អស់ នឹង​ធ្វើឲ្យ​អេក្រង់​ក្តៅ​ផងដែរ​។​

២. កុំ​ប្រើ​បណ្តើរ សាក​ថ្ម​បណ្តើរ ៖ នេះ​ជា​ទម្លាប់​មិនល្អ​មួយ ដែល​អ្នកប្រើប្រាស់​មួយចំនួន​ប្រញាប់​ប្រើប្រាស់ ក្នុងស្ថានភាព​ដែល​ទូរស័ព្ទ​កុំ​បំពេញ​ថាមពល​របស់​វា​។ នៅពេលដែល​ស្មា​ត​ហ្វូន​របស់អ្នក​កំពុង​បញ្ជូល​ថ្ម នោះ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​ឡើង​ក្តៅ ហើយ​ប្រសិនបើ​អ្នកប្រើប្រាស់​អេក្រង់​ឲ្យ​ក្តៅ​ទៅព្រម​គ្នា​ទៀត​នោះ វា​អាច​នឹងធ្វើ​អេក្រង់​ស្មា​ត​ឆាប់​មាន​បញ្ហា​ជាក់​ជាមិនខាន់​។ ការប្រើ​ទូរស័ព្ទ​បណ្តើរ សាក​ថ្ម​បណ្តើរ​នេះ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ទូរស័ព្ទ​ឆាប់ឆេះ​អេក្រង់​ទេ ប៉ុណ្ណោះ​ក៏​ធ្លាប់​កើតមាន​ការផ្ទុះ​ជាច្រើន​ករណី​ផងដែរ​។​

៣. កុំ​ប្រើប្រាស់​យូរ​ជា​ប់រាប់​ម៉ោង ៖ ថ្មី​ត្បិតតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​មួយចំនួន អាច​កាន់​ថ្ម​បានយូរ​ក៏ពិតមែន ប៉ុន្តែ អ្នក​មិនគួរ​ប្រើប្រាស់​វា​ជា​ប់រាប់​ម៉ោង​នោះទេ​។ ពោលគឺ​អ្នក​អាច​ប្រើប្រាស់​ត្រឹម​រយៈពេល​សមល្មម ដោយ​កុំ​ប្រើ​រហូតដល់​ក្តៅ​យូរ​ឲ្យ​សោះ​។ វិធី​ល្អ អ្នក​គួរ​ទុកឲ្យ​វា​សម្រាក​មួយសន្ទុះ​សិន ចាំ​ដល់​វា​ត្រជាក់​ល្មម​សឹម​ប្រើប្រាស់​តទៅទៀត​។​

ព័ត៌មានផ្សេងទៀត