លែង​ពិបាក​​រក​មនុស្ស​​មក​ថែ​រទាំ​​មនុស្ស​ចាស់​​ទៀត​ហើយ ឥលូវ​​មាន​​មនុស្ស​យន្ត​​ជំនួស​​ហើយ​​

26-10-2017 5:53 pm 805

​មនុស្ស​យន្ត​នេះ អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ចាស់ ថែមទាំង​អាច​តាមដាន​សុខភាព​របស់​ពួកគេ​ផងដែរ​។ វា​មានតម្លៃ​ប្រហាក់ប្រហែល​ជិត ២​ម៉ឺន​ដុល្លារ បាន​ដើរល្បាត​ជុំវិញ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង​ស្វែងរក​មនុស្ស​ចាស់ជរា នៅ​ទីក្រុង Southend ប្រទេស​អង់គ្លេស ដើម្បី​ជជែក​គ្នា​លេង​។​

​មនុស្ស​យន្ត​ថែ​រទាំ​មនុស្ស​ចាស់ជរា​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​សាកល្បង​ដាច់ដោយឡែក​មួយទៀត ក្នុង​ខែតុលា​នេះ តាម​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ នៅ​ប្រទេស​អង់គ្លេស ប៉ូឡូញ និង​ក្រិក ដើម្បី​ជួយ​បុគ្គលិក​នៅ​ទីនោះ​។ គេ​រំពឹងថា មនុស្ស​យន្ត​ទាំងនេះ​នឹង​អាច​តាមដាន​ជីពចរ និង​រោគសញ្ញា​នៃ​ជំងឺ​នានា​ដើម្បី​ប្រាប់​ដល់​បុគ្គលិក​ផងដែរ​៕

​ប្រភព​៖ dailymail

ព័ត៌មានផ្សេងទៀត