អនុវត្ត​វិធី​ទាំង​ ៥​ចំណុច​​នេះ ដើម្បី​​ការពារ​ទូរស័ព្ទ​​ករណី​​បាត់​​ឬ​​ចោរលួច​​

25-10-2017 4:24 pm 1023

​ថ្ងៃ​ណាមួយ​អ្នក​មិនដឹងថា ទូរស័ព្ទ​របស់​អ្នក​ត្រូវ​ភ្លេច​នៅ​កន្លែង​ណា ឬ​ត្រូវបាន​ចោរលួច​យកទៅ​នោះទេ​។ ហើយ​អ្នកនឹង​មាន​ការព្រួយបារម្ភ ដោយសារតែ​ទូរស័ព្ទ​នោះ​មាន​ផ្ទុក​ឯកសារ​សំខាន់ៗ ឬ​រឿង​សម្ងាត់​ផ្ទាល់ខ្លួន​របស់​អ្នក​។ ដូច្នេះ មាន​វិធី ៥​ចំណុច ដើម្បី​ការពារ​ទូរស័ព្ទ​របស់​អ្នក ករណី​បាត់ ឬ​ចោរលួច​៖

1.​    ​ចាក់សោរ​ដ៏​រឹងមាំ ៖ ជា​ការប្រើ​លេខ​កូដ​សម្ងាត់​ដែល​ពិសេស និង​ពិបាក​សម្គាល់​។ ដូច្នេះ​ត្រូវ​រំលង​ការប្រើ​លេខ​កូដ​សម្ងាត់ ៤​ខ្ទង់ ដែល​ងាយស្រួល ហើយ​ងាក​មក​ប្រើពាក្យ​សម្ងាត់​ដែលមាន​យ៉ាងហោចណាស់ ៨​តួ​អក្សរ ដែល​រួមបញ្ចូល​នូវ​លេខ និង​អក្សរ​។ ឧទាហរណ៍​៖ Fred1969 គឺជា​ពាក្យ​សម្ងាត់​ខ្សោយ ប៉ុន្តែ F! ed9691 អាច​នឹង​ពិបាក​សម្គាល់​។ សម្រាប់​អ្នក​ទូរស័ព្ទ iPhone គួរ​ប្រើ​ការស្កែន​ស្នាម​ម្រាមដៃ ដែល​បង្កើតឡើង​នៅក្នុង​ប៊ូ​តុង Home​។​

2.​    ​ប្រើ App “find my phone” ៖ វា​ស្រដៀង​ទៅនឹង​ប្រព័ន្ធ​តាមដាន GPS ដែរ ដែល​អាចជួយ​ឲ្យ​អ្នកស្វែងរក​ទូរស័ព្ទ​មកវិញ​លឿន​បំផុត​អ្នក​នៅពេល​បាត់ ឬ​ចោរលួច នៅ​មិនទាន់​ទៅណា​ឆ្ងាយ​។ កម្មវិធី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS, Android និង Windows ដែល​អ្នក​អាច​ដំឡើង​ដោយ​ឥតគិតថ្លៃ​។​
•​    ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android ៖ អាច​ទាញយក​បាន​តាមរយៈ Android Device Manager ដោយ​អ្នក​អាច​តម្លើង​កម្មវិធី​នេះ ចេញពី Playstore ហើយ Sign in ចូល​គណនី Gmail របស់​អ្នក​។​
•​    ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ IOS ៖ អាច​ទាញយក​កម្មវិធី  Find My iPhone ដែលមាន​នៅក្នុង App Store ។​
•​    ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Windows ៖ អាច​រក​កម្មវិធី Find My Phone នៅក្នុង​ការកំណត់ menu ហើយ​ដំឡើង​កម្មវិធី​នេះ​ដោយ​ប្រើ​កុំព្យូទ័រ​តាមរយៈ Microsoft’s account sign-in screen ។​

3.​    ​កំណត់ចំណាំ ៖ ចង់​ឬ​មិន​ចង់ អ្នក​អាច​សរសេ​រការ​ចំណាំ​ដ៏​តូច​មួយ ទុក​នៅ​ផ្នែក​ណាមួយ​នៅលើ​ទូរស័ព្ទ​របស់ ដូចជា​អាសយដ្ឋាន អ៊ី​ម៉ែ​ល ឬ​លេខ​ទូរស័ព្ទ​។ ជា​ការពិត អ្នក​ប្រាកដជា​មិន​ចង់ឲ្យ​អ្នកលួច​ទូរស័ព្ទ​ស្គាល់​អ្នក​ទេ ប៉ុន្តែ វា​អាច​នឹង​មានឱកាស​ច្រើន​សម្រាប់​ទទួលបាន​ត្រឡប់មកវិញ ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នកធ្លាក់​នៅលើ​ដៃ​មនុស្ស​ល្អ​។

4.​    ​Back up រូបថត​និង​វីដេអូ​របស់​អ្នក ៖ ជាធម្មតា​ក្រុមហ៊ុនទូរស័ព្ទ អ្នក​ផលិត​ទូរស័ព្ទ និង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ទូរស័ព្ទ បាន​ផ្តល់ជូន​នូវ​ការត្រៀម​ទុក​តាម​អ៊ី​ន​ធឺ​ណែ​ត​ដោយ​ឥតគិតថ្លៃ សម្រាប់​រូបភាព​ក្នុង​ការកំណត់​។ មានន័យថា ការធ្វើឲ្យ​ទូរស័ព្ទ​របស់អ្នក​មិនជាប់​ប្រព័ន្ធ ដូចជា iCloud Google+ ឬ OneDrive នឹង​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការទាញយក​នូវ​អ្វីដែល​សំខាន់​មកវិញ​។​

5.​    ​កត់​លេខ ID ទូរស័ព្ទ​របស់​អ្នក ៖ គ្រប់​ទូរស័ព្ទ​ស្មា​ត​ហ្វូន​មាន serial number ដែល​ត្រូវបាន​គេ​ដឹងថា​ជា IMEI (International Mobile Equipment Identity) ឬ MEID​។ វា​ខុសពី​ព័ត៌មាន​ដែល​កំណត់​នៅក្នុង​ស៊ីម​កាត​ចល័ត ពោលគឺ​វា​ត្រូវបាន​បង្កប់​ទៅក្នុង​បន្ទះ​ទូរស័ព្ទ ដែល​ពិបាក​ក្នុង​ការផ្លាស់ប្តូរ​។ វា​មាន​ផ្ទុក​លេខ ១៥ ខ្ទង់​រួចជាស្រេច ហើយ​អាច​ប្រើ​វា​ដាក់​លើ​បញ្ជី​ទូរស័ព្ទ​ដែល​បាត់​។ នាយកដ្ឋាន​ប៉ូលិស​មួយចំនួន ស្នើសុំ​លេខ​ទាំងនេះ នៅពេល​មាន​អ្នករាយការណ៍​ទូរស័ព្ទ​ដែល​បាត់ ហើយ​អាច​ស្រាវជ្រាវ​ប្រគល់​មក​អ្នក​វិញ បើ​វា​ត្រូវបាន​រកឃើញ​៕

ប្រភព៖ onsumerreports

ព័ត៌មានផ្សេងទៀត