ផលិត​ករStephen Row និង​តារា​ចម្រៀង​Original Sai Bt នឹង​ធ្វើឲ្យ​កក្រើក​នៅ​រោង​ភាពយន្ត

ដោយ៖ សៅ វិសាល 25-10-2017 2:09 pm 416

​ខ្សែភាពយន្ត​បែប​រន្ធត់ ដែល​ផលិត​ឡើង​ដោយ ក្រុម​ផលិតករ​វ័យក្មេង​កម្ពុ​ជា (Z way Cambodia) ដោយ​ដឹកនាំ ដោយ​លោក Stephen Row និង​ចូលរួម​សំដែង​ដោយ លោក Sai Bt​តារាចំរៀង​Original ល្បី​ឈ្មោះ​កម្ពុជា ម្ចាស់​បទ “​ង​ប់ង​ល់​” ដែល​នរណាៗ​ក៏​ស្គាល់​! បាន​សហការ​ផលិត នូវ​ភាពយន្ត​ខ្លី​បែប​រន្ធត់ ដែល​មាន​ចំណងជើង​ថា “​កុំ​ស្រែក​”​។

​យោង​តាម​ប្រព​ភព័​ត៌ ពី​អ្នក​ស្និទ្ធស្នាល​របស់​ផលិតករ​រូបនេះ បានអោយដឹងថា សាច់​រឿង​កុំ​ស្រែក​បាន ផលិតឡើង ជា​ប្រភេទ​ខ្សែភាពយន្ត​បែប​រន្ធត់​ខ្លាំង ហើយ​ខ្សែភាពយន្ត​នេះ​បាន​បង្ហាញ​អំពី​ការអប់រំ និង​បង្ហាញ​អំពី​រសជាតិ រឿង​រន្ធត់​បែប​ខ្មែរ ដោយ​ធ្វើអោយ​ទស្សនា និង​មាន​ការ​រន្ធត់​ខ្លាំង​រឿងនេះ គឹ​និយាយ​ពី អ្នក​ថតរូប​ជំនាញ ម្នាក់​ដែល​សំដែង​ដោយ​តារាចំរៀង Sai Bt ដែល​ត្រូវ​បាត់​ខ្លួន យ៉ាង​ស្ងៀមស្ងាត់ គ្មាន​អ្នកដឹង​ក្នុង​ថ្ងៃ​ដែល​គេ​ទទួលបាន​ពាន អ្នក​ថតរូប​ឆ្នើម និង​ជា​ថ្ងៃ​ខួប​កំណើត​របស់​គេ ដែល​តាម​ទំនៀម​ចាស់ៗ តែ​និយាយថា មនុស្ស​កើត និង​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ​។ អ្នកដឹកនាំ​រឿង​រូបនេះ បាន​បង្ហាញ​អោយឃើញ ពី​រូបភាព​បែប​រន្ធត់​មួយចំនួន រវាង​តារាចំរៀង​ល្បី Sai Bt និង​អ្នកដឹកនាំ​រឿង​វ័យក្មេង​រូបនោះ តាម​បណ្តាញ​សង្គម​Facebook ។

​ហើយ​លោក​បាន​បង្ហាញ​អោយដឹងថា  លោក​មាន​គំរោង​ក្នុង​ការផលិត​ខ្សែភាពយន្ត​នេះ ពេញ​សំរាប់​បញ្ជាំង ក្នុង​រោងកុន​ផងដែរ ក្នុង​ថ្ងៃ​ខាង​មុន ក្រោយពេល​មាន​លទ្ធភាព លើ​ទុន​ចំណាយ​គ្រប់គ្រាន់ ហើយ​លើក​នេះ គឺ​លោក​ផលិត​ជា​របៀប​ភាពយន្ត​ខ្លី តែ​វា​និង​រន្ធត់​ខ្លាំថ​។

​សូមបញ្ជាក់​ថា ភាពយន្ត​បែប​រន្ធត់​នេះ នឹង​ធ្វើ​ការដាក់ប្រកូត ក្នុង​មហោស្រប​ភាពយន្ត​រន្ធត់​កម្ពុជា លើ​ទី​១ ដែរ​រៀបចំ ចាប់ពី​ថ្ងៃ​ទី​២៤ ខែតុលា ដល់​ថ្ងៃ​ទី​២៦​ខែតុលា​។ តាម​ប្រភព Facebook​ផ្លូវការ​របស់​មហោស្រប ភាពយន្ត​រន្ធត់ (Cambodian Horrific Film Festival) បានដាក់​ប្រកាស អោយដឹងថា ខ្សែភាពយន្ត​រន្ធត់ កុំ​ស្រែក​នេះ​និង​ដាក់​បញ្ចាំង តែ​មួយ​លើក​គត់​នៅ​ថ្ងៃ​ទី​២៦ ខែតុលា វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក នៅ​រោង​ភាពយន្ត​លី​ជេន ផ្សារ​ស៊ី​ធី​ម៉ល​(Lend City Mall)​។ តោះ​ចង់ដឹងថា ភាពយន្ត​នោះ​រន្ធត់​កំរិតណា និង​តារា​ចំរៀង​Original ល្បី លោក Sai Bt​សំដែង​ល្អ​យ៉ាងណា តោះ​ទៅ​ចូលរួម​ទស្សនា ថ្ងៃស្អែក​នេះ​ទាំងអស់គ្នា​។

ព័ត៌មានផ្សេងទៀត