អស្ចារ្យ​!​​រថយន្ដ​ដឹកទំនិញ​​គ្មាន​មនុស្ស​​បើក​​ចាប់ផ្ដើម​​ដំណើរការ​​នៅ​សិង្ហ​បុរី​

25-10-2017 1:44 pm 946
ប្រភេទរថយន្ដដឹកទំនិញគ្មានមនុស្សបើក

​រថយន្ដ​ដឹកទំនិញ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ បានចាប់ផ្ដើម​ដំណើរកា​រហើយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​ក្រុមហ៊ុន​ដឹកជញ្ជូន​បែលហ្ស៊ិក​ឈ្មោះ​Katoen Natie ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​បាន​អភិវឌ្ឍ​រថយន្ដ​ប្រវែង​១៥​ម៉ែត្រ​។​

​ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ធ្វើ​ប្រតិ​បត្ដិការរ​ថយ​ន្ដ​ដឹកទំនិញ​គ្មាន​មនុស្ស​បើក​ជា​លើកដំបូង កាលពី​ថ្ងៃ​អង្គារ​នៅ​ទីតាំង​មួយ​នៃ​ក្រុមហ៊ុន​ថាមពល​អាមេរិក​ExxonMobil លើ​កោះ​Jurong​ប្រទេស​សិង្ហ​បុរី​។​រថយន្ដ​បាន​ដឹកទំនិញ​ចេញពី​ក្រុមហ៊ុន​និង​ត្រឡប់មកវិញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​៤​គីឡូម៉ែត្រ​។​

​រថយន្ដ​ប្រភេទ​នេះដែរ ត្រូវបាន​បញ្ជា​ដោយ​ប្រព័ន្ធ​ចាប់​សញ្ញា​ពិសេស​(sensors) ដែល​កប់​ក្នុង​ផ្លូវ​ជម្រៅ​៣​ម៉ែត្រ​។​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​អតិបរមា​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្រោម​ការបញ្ជា​ពី​បន្ទប់​ត្រួតពិនិត្យ​។​វា​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្ដិ នៅពេល​មាន​មនុស្ស​ឬ​វត្ថុ​អ្វីមួយ​នៅ​ពីមុខ​ចម្ងាយ​២០​ម៉ែត្រ ហើយនឹង​ឈប់​ក្នុង​ចម្ងាយ​មិន​ដល់​ម៉ែត្រ​ទេ ពី​វត្ថុ​ឬ​មនុស្ស​នៅខាងមុខ​វា​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Katoen Natie​នៅក្នុង​ប្រទេស​សិង្ហ​បុរី នឹងធ្វើ​ប្រតិ​បត្ដិការរ​ថយ​ន្ដ​ដឹកទំនិញ​គ្មាន​មនុស្ស​បើក​១២​គ្រឿង​ទៀត​ក្នុង​ខែ​មីនាឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត