អឺរ៉ុប​​នឹងមាន​​ភោជនីយដ្ឋាន​​ក្រោម​ទឹក​ជា​លើកដំបូង​​នៅ​ឆ្នាំ​២០១៩

ដោយ៖ ពេញ ផេង 24-10-2017 6:37 pm 276
រូបភាព​ប្លង់គំរូ​ភោជនីយដ្ឋាន​ក្រោមទឹក

​នៅ​អឺរ៉ុប​ឆាប់ៗ​ខាងមុខនេះ​នឹង​បានឃើញ​វត្ដ​មាន ភោជនីយដ្ឋាន​ក្រោម​ទឹក​ដំបូងបង្អស់​របស់ខ្លួន​។​នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថាបត្យករ​ជនជាតិន័​រវេស​។​សំណង់​ភោជនីយដ្ឋាន​ដែលមាន​បង្អួច​កញ្ចក់​ទំហំ​៣៦​ហ្វីត​ស្មើនឹង​ប្រមាណ​ជិត​១១​ម៉ែត្រ ពិតជា​ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​សម្រាប់​ភ្ញៀវ​ដែល​ចូលក្នុង​ភោជនីយដ្ឋាន​នេះ​។​

​វា​ត្រូវ​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​២០១៩ ហើយ​ការសាងសង់​នឹង​ចាប់ផ្ដើម​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ប្រទេសន័​រវេស​។​ភោជនីយដ្ឋាន​នេះ​ទៀតសោត​បែងចែក​ជា​បី​ផ្នែក ហើយ​អាច​ផ្ទុក​មនុស្ស​បាន​ដល់​១០០​នាក់​។​អ្វីដែល​រឹតតែ​ពិសេស​វា​មាន​បា​នៅ​ក្នុងនោះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត