រថយន្ត​ Alfa Romeo ជំនាន់​ឆ្នាំ​១៩២១​ អាច​នឹង​លក់​បាន​​ក្នុងតម្លៃ​​១,៥​​លាន​​ដុល្លារ​​

23-10-2017 5:46 pm 956

​ជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ ដែល​រថយន្ត Alfa Romeo ម៉ូ​ដែល G1 នៅ​ឆ្នាំ​១៩២១ នឹង​ត្រូវដាក់​ដេញថ្លៃ​នៅ​ដើម​ឆ្នាំក្រោយ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​លក់​ក្នុងតម្លៃ ១,៥​លាន​ដុល្លារ​។​

G1 គឺជា​ម៉ូ​ដែល​ដំបូង​បំផុត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អ៊ីតាលី​ដ៏​ល្បីល្បាញ ហើយ​មានតែ ៥២​គំរូ​ប៉ុណ្ណោះ ដែល​ត្រូវបាន​បង្កើតឡើង​។ ជាពិសេស G1នេះ​ត្រូវបាន​គេ​គិតថា​ជា G1 តែមួយគត់​ដែល​នៅតែមាន​។​

​រថយន្ត​នេះ​បានចាប់ផ្តើម​នៅ​ក្នុងប្រទេស​អូស្ត្រាលី និង​នៅតែ​ស្ថិតនៅក្នុង​ដៃ​របស់​ម្ចាស់​ដើម​រហូតដល់​ឆ្នាំ​១៩៦៥​។ បន្ទាប់មក​វា​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​ដំណើរការ​អស់​រយៈពេល​បី​ទសវត្ស​។ ហើយ​ក្រោយមក បាន​ជួស​ជុស​ឡើងវិញ​ជាថ្មី​ម្តងទៀត នៅ​រយៈពេល​ចុងក្រោយ​នេះ​។​

​ចាប់តាំងពី​ពេល​នោះមក រថយន្ត​នេះ​បាន​ធ្វើដំណើរ​កំសាន្ត​នៅលើ​ពិភពលោក ហើយ​បាន​យកឈ្នះ​លើ Alfa Romeos ចំនួន ៦០​ផ្សេងទៀត​នៅក្នុង​ការប្រកួត​មួយនា​ឆ្នាំ​២០០៥៕

​ប្រភព​៖  carscoops

ព័ត៌មានផ្សេងទៀត