ពាក្យ ​«​តំណែង និង ដំណែង​»

ដោយ៖ ខាត់ សុធី 22-10-2017 2:07 pm 1096

​នៅតែមាន​ការប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ ច្រឡំបល់​គ្នា​។ អត្ថន័យ​ខ្លះ ត្រូវ​«​តំណែង​» បែបនេះ បែរជា​មក​សរសេរ​«​ដំណែង​»​បែបនេះ ទៅវិញ​។ ឃើញ​លិខិត​ប្រកាស​មុខតំណែង​ខ្លះ សរសេរ​«​ដំណែង​»​នេះ​។​
​ដើម្បី​កុំឲ្យ​មាន​ការភ័ន្តច្រឡំ​តទៅទៀត សូម​ពិនិត្យ​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ ដូចតទៅ​៖

_​តំណែង ១ .​កិ​. (​មកពី​ពាក្យ ដំណែង​) ២ .​ន​. អ្វីៗ​ដែល​គេ​តែង​។ របើ​ប​លំដាប់​កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​, ដូចជា លាចាក​មុខតំណែង​, ដាក់ឲ្យ​នៅក្រៅ​តំណែង​...​។​

_​ឯ ដំណែង .​កិ​. កាឡា​ខ្លួន​, ប្រែ​កាឡា​, ប្រែ​ភេទ​ឲ្យមាន​បែបផ្សេង​ទី​ទៃ​ពីរូ​បដើម​,​ពី​ភេទ​ដើម​។ 

​ឧទាហរណ៍​៖ យក្ស​ដំណែង​ខ្លួន​ជា​ប្រើ​សមាស​។​វេចនៈ​(​ពាក្យ​ដែល​អាច​ប្រើ​ជំនួស​គ្នា​បាន​) គឺ និម្មិត​, និរ្មិត​។ កុំ​សរសេរ​«​តំណែង​» នេះ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត