អនាគត​យាន​ដឹកជញ្ជូន​​សាធារណៈ​ មិន​ខ្លាច​​ការកកស្ទះ​​ចរាចរណ៍​​នោះ​ទេ​​

21-10-2017 2:28 pm 1835

​កំណើនប្រជាជន​នៅតាម​ទីក្រុង​ធំៗ ចេះតែ​បន្ត​កើនឡើង​យ៉ាងគំហុក រីឯ​អ្នក​ចំណូល​ស្រុក ឬ​វិនិយោគិន​បរទេស​ក៏​កាន់តែ​ហូរ​ចូល​ផងដែរ​។ វិស្វករ​ក្រុមហ៊ុន Dahir Insaat បានបង្ហាញ​ពី​យាន​ដឹកជញ្ជូន​សាធារណៈ​សម្រាប់​ថ្ងៃ​អនាគត ដែល​អាចជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​។​

​យាន​ដឹក​មនុស្ស​នេះ មាន​លក្ខណៈពិសេស អាច​ពន្លូត​ជើង​ឡើង​ខ្ពស់​ផុត​ដំបូល​រថយន្ត​ទូទៅ ដើម្បី​ជៀស​ពី​ការប៉ះទង្គិច​នឹង​រថយន្ត​ដ៏ទៃទៀត​ពេល​កំពុង​បើកបរ​ដូចគ្នា ដោយ​វា​ប្រើ​បច្ចេកវិទ្យា​កង់ Gyroscope នឹង​ធ្វើឲ្យមាន​តុល្យភាព​ដោយ​ខ្លួនឯង ខណៈដែល​វា​រត់តាម​ខ្សែបន្ទាត់​ពណ៌​គូស​លើ​ផ្លូវថ្នល់​សម្រាប់​តម្រង់​ផ្លូវ​។​

​ប្រធាន​ផ្នែក​ច្នៃ​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន Dahir Insaat លោក Dahir Semenov សង្ឃឹមថា អ្នកគាំទ្រ​កីឡា​អាច​នឹង​ប្រើ​យាន​នេះ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​ធំៗ នៅ​ឆ្នាំ​២០២០​។ ចំណែក ក្រុម​វិស្វករ​គិតថា បច្ចេកវិទ្យា​នេះ​អាច​ត្រូវបាន​ប្រើ ដើម្បី​ធ្វើឲ្យ​រថយន្ត​សង្គ្រោះបន្ទាន់ ងាយស្រួល​លុកលុយ​នៅក្នុង​តំបន់​កកស្ទះ​ខ្លាំង​៕

​សូមទស្សនាវីដេអូ៖

ប្រភព៖ reuters

ព័ត៌មានផ្សេងទៀត