ទីបំផុត​! ​និស្សិត​ខ្មែរ​​អាចបង្កើត​​ម៉ាស៊ីន​​លាង​រថយន្ត​​ស្វ័យ​ប្រវត្តិ​​បាន​​ហើយ​​

19-10-2017 6:01 pm 2823

​និស្សិត​ខ្មែរ​មួយក្រុម​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) ផ្នែក​អគ្គិសនី បាន​ចាប់ដៃគ្នា​បង្កើត​ម៉ាស៊ីន​លាង​សម្អាត​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ដ៏​អស្ចារ្យ​មួយ មិន​ចាញ់​បរទេស​ឡើយ​។ និស្សិត​មួយក្រុម​នេះ បាន​ចំណាយពេល ៥​ខែ​កន្លះ ដើម្បី​ផលិត​ម៉ាស៊ីន​លាង​ឡាន​យ៉ាង​ទំនើប ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៤០០​ដុល្លារ​។​

​ស្នាដៃ​នេះ ជា​ការសិក្សា​ស្រាវជ្រាវ​លើ​គម្រោង​ផលិត​ម៉ាស៊ីន​លាង​រថយន្ត​ស្វ័យប្រវត្តិ ដើម្បី​យក​ទៅធ្វើ​បទ​បង្ហាញ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​ពួកគេ​។

បើតាម​គណនី​ហ្វេ​សប៊ុក​ឈ្មោះ seyha kkyb បាន​​សរសេរ​រៀបរាប់ថា​៖ ៥​ខែ ១៥​ថ្ងៃ បានបញ្ចប់​ទាំង​ត្រដាបត្រដួស ពិបាក​ខ្លះ ស្រួល​ខ្លះ អត់​ដែល​បាន​គេង​ឆ្អែត​មួយថ្ងៃ​ណា​សស់​.... ចំណាយលុយ​អស់ 401$ គ្មាន​លុយ​ច្រើន​ដូច​គេ​សំខាន់​សន្សំ​លុយ សុខចិត្ត​អត់បាយ​ស៊ី សំខាន់​ស្នាដៃ​កូន​ខ្មែរ គ្មាន​លុយ​ជួល​គេ​ធ្វើ​ស្រាប់ៗ​ដូច​គេ​ទេ #​សូមជួយ​គាំទ្រ​ផង 41... 41... 41... ជួបគ្នា​ថ្ងៃស្អែក​ម៉ោង​៨​ព្រឹក​
#​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​NPIC
Automatic Car Washing
​អគ្គិសនី​ឆ្នាំ​ទី​៤ ក្រុម​A

​សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​ដំណើរការ​របស់​ម៉ាស៊ីន​លាង​រថយន្ត​ស្វ័យប្រវត្តិ ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត