បច្ចេកទេស​ផលិត​ជីកំប៉ុស្ត​

ដោយ៖ គង់ ឧត្តម 19-10-2017 11:43 am 1296

​អ្វី​ទៅជា​ជីកំប៉ុស្ត ៖
​ជីកំប៉ុស្ត​ជាប្រ​ភេទ​ជីធម្មជាតិ និង​ជា​អ្នកកែលម្អ​ដី ។ ជីកំប៉ុស្ត​កើត​មក​ពី​ការបំបែក​កំ​ប៉ុស្តក​ម្ម និង​ការ​រលាយ​នៃ​វត្ថុ​ធាតុ​សរីរាង្គ​ក្រោម​លក្ខណ្ឌ​អាកាសធាតុ (​សំណើម និង​កម្តៅ​) សមស្រប​ដោយ​មីក្រូ​សរីរាង្គ និង​សត្វល្អិត​មាន​ប្រយោជន៍ ឱ្យ​ក្លាយជា​ជីជាតិ​ចិញ្ចឹម ដែល​រុក្ខជាតិ​ឬ​ដំណាំ​អាច​ស្រូបយក​ប្រើប្រាស់​សំរាប់​ចិញ្ចឹមជីវិត និង ការលូតលាស់​បន្ត​ពូជ ។ 

​ការផលិត​ជីកំប៉ុស្ត ៖
​វត្ថុ​ធាតុ​ផ្សំ និង​សម្ភារ​ត្រូវការ ៖
- លាមក​គោ ឬ​ក្របី​ពុកផុយ ១​ភាគ​
- ផេះ​អង្កាម ឬ​ធ្យូង​អង្កា​ម ០,៥០​ភាគ​
- កំបោ​រស ០,៥០​ភាគ​
- ទឹក​ធម្មតា ១០​លីត្រ​
- មេ​ជី ១០​សេ​សេ​
- ស្ករ​រងូរ ១០​សេ​សេ​
- ថង់​ប្លា​ស្ទិច​ថ្លា (​ធំ​ឬ​តូច​អា​ស្រយ័​លើ​បរិមាណ​ជី​ដែល​យើង​ត្រូវ​ការផលិត​)
- តង់​កៅស៊ូ 

​វិធី​ធ្វើ ៖
- យក​ទឹក លាយ​ជាមួយ​នឹង​មេ​ជី និង​ស្ករ​រងូរ ដើម្បី​បង្កើត​ជា​ទឹក​មេជី​
- ចាក់​លាមក​គោ ផេះ​អង្កាម កំបោ​រស ជ្រោយ​បំបែក​នៅ​លើ​តង់​កៅស៊ូ​ដែល​ក្រាល​
- រើស​កម្ទេច​ថង់ប្លាស្ទិក និង​វត្ថុ​រឹង​មិន​រលាយ​ផ្សេងៗ​ចេញ​ឱ្យ​ស្អាត​
- លាយ​ច្របល់​វត្ថុ​ធាតុ​ផ្សំ​ទាំង​បី​បញ្ចូល​គ្នា​ឱ្យ​សព្វ ហើយ​យក​ទឹក​មេជី​មក​ស្រោច​ឱ្យ​ជោគ​ល្មម​
- ច្រកចូល​ក្នុង​ថង់ និង​ចង​មាត់​ថង់​ឱ្យ​ជិត​ល្អ ហើយ​ផ្អាប់​ទុក​រយៈពេល​៧​ថ្ងៃ​ទើប​អាច​ប្រើ​បាន​

​ចំណាំ ៖
- ការ​ផ្អាប់​ជីកំប៉ុស្ត​កាន់តែ​យូរ កាន់តែ​ប្រសើរ ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត