Huawei Nova 2i ​បំពាក់​កាមេរ៉ា​៤​គ្រាប់​ មាន​​លក្ខណៈ​ពិសេស​ និង​​តម្លៃ​​មិន​គួរ​ឲ្យ​​ជឿ​​

18-10-2017 6:20 pm 1299

​ទូរស័ព្ទ​មុខងារ​ថតរូប​អាជីព ដំបូង​គេ​លើ​ពិភពលោក Huawei Nova 2i ស៊េរី​ថ្មី​បំផុត មាន​បំពាក់​កាមេរ៉ា​រហូតដល់ ៤​គ្រាប់ (​នៅខាងមុខ​២ និង​ខាងក្រោយ​២)​។ លក្ខណៈពិសេស​របស់​កា​មេ​រ៉ា​ទាំង ៤​នេះ គឺ​ផ្នែក​ខាងក្រោយ​មាន​ទំ​ហ 16MP + 2MP ចំណែក​កាមេរ៉ា​ភ្លោះ​ខាងមុខ​គឺ 13MP + 2MP រួមជាមួយ​នឹង​ភ្លើង LED Flash ផងដែរ​។​

​អេក្រង់​ធំ​ទូលាយ 5.9" ពេញ​ផ្ទៃ​អេក្រង់ ពេញ​គែម ច្បាស់​ត្រជាក់​ភ្នែក ថ្លា​ឆ្វង់ កម្រិត​Full HD (1080x2160p) និង 2K (2160x1080p) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត តន្ត្រី​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កំសាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់​កប់​។​

Huawei ត្រកូល Nova នេះ​មាន​រាង​ស្អាត ស្តើង​គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង​។​

​ចំពោះ​សមត្ថភាព​ដំណើរការ វា​ប្រើ​នូវ Ram ទំហំ 4GB និង Memory ក្នុង​ម៉ាស៊ីន​ទំហំ 64GB ដំណើរការ​លើ​បន្ទះ​ឈីប HiSilicon Kirin octa-core SoC មាន​ល្បឿន 2.36GHz ថាមពល​ថ្ម 3,240mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever ហើយ​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 ស្រោប​ដោយ​ផ្ទាំង​ប្រើប្រាស់ EMUI5.1​។​

​បើតាម​តម្លៃ​ដែល​បញ្ចេញ​ដោយ​ហាង​មួយចំនួន​នៅ​ស្រុក​ខ្មែរ គឺ​ត្រឹមតែ 329​ដុល្លារ​ប៉ុណ្ណោះ​។ ហើយ​រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជា​ទុក​មុន នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា​4 នៅ​ថ្ងៃទី​២៥ ឬ​២៦ ខែតុលា ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត