ការស្ទង់មតិ​៖​​យុវវ័យ​​នៅ​អាមេរិក​​ភាគច្រើន​​មិន​​និយម​​លេង​​ហ្វេ​ស​ប៊ុក​​ទេ​​

17-10-2017 5:26 pm 1282

​យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​ពី​ក្រុមហ៊ុន​វិនិយោគ Piper Jaffrey ឱ្យដឹងថា Snapchat ជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​របស់​យុវវ័យ នៅ​សហរដ្ឋអាមេរិក​។​

ក្នុងចំណោម​ការស្ទង់មតិ​ក្មេង​ជំទង់​អាមេរិក​ចំនួន ៦ ១០០​នាក់ នៅតាម​បណ្តា​រដ្ឋ​ចំនួន​៤៤ បាន​រកឃើញថា ៤៧​ភាគរយ ពួកគេ​បាន​និយាយថា Snapchat គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ពួកគេ​ពេញចិត្ត​។ តួលេខ​ថ្មី​នេះ បាន​កើនឡើង ៣៩​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង ឆ្នាំ​២០១៥ ដែលជា​ឆ្នាំ​និយម​ប្រើ Instagram​។​

​ទោះជា​យ៉ាណា បើ​ក្រឡេក​មក​មើល Facebook វិញ​មាន​ត្រឹមតែ ៩​ភាគរយ​ប៉ុណ្ណោះ​, Instagram មាន ២៤​ភាគរយ និង​Twitter មាន ៧​ភាគរយ​។​

តារាងស្ថិតិបង្ហាញពីភាគរយនៃចំណង់ចំណូលចិត្តរបស់យុវវ័យលើបណ្តាញសង្គម នៅសហរដ្ឋអាមេរិក៖

​គួរ​បញ្ជាក់ថា ការស្ទង់មតិ​យុវវ័យ​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម​នៅ​សហរដ្ឋអាមេរិក​នេះ បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៥​មក ហើយ​Piper Jaffrey បានធ្វើ​ការស្រាវជ្រាវ​ភាគច្រើន​ជា​យុវវ័យ​អាយុ ១៦​ឆ្នាំ និង​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ចំណូល​ជា​មធ្យម ៥៥ ០០០​ដុល្លារ និង​គ្រួសារ​ដែលមាន​ចំណូល​ខ្ពស់ ១០១ ០០០​ដុល្លារ​៕

​ប្រភព​៖  recode  


ព័ត៌មានផ្សេងទៀត