អ្វីខ្លះ​​ដែល​​ម្ចាស់​​យានយន្ត​​គួរ​ត្រួតពិនិត្យ​​មុន​​ចេញ​ដំណើរ​​ទៅ​​ឆ្ញាយ​​

16-10-2017 6:25 pm 885

​ដើម្បី​បញ្ជៀ​សរាល់​បញ្ហា ដែល​អាច​នឹង​កើតឡើង​ក្នុងពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយៗ អ្នកជំនាញ​បច្ចេកទេស​យានយន្ត លើកទឹកចិត្ត​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ គួរ​គប្បី​ធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​​រថយន្ត​ជាមុនសិន​។ លោក​សន មករា អ្នកគ្រប់គ្រង​សេវាកម្ម​នៅ​យានដ្ឋាន MG Service Center បានឱ្យដឹង​ពី​ចំណុច​ដែល​ត្រូវ​ពិនិត្យ​ជា​ចាំបាច់ មានដូចជា​៖ ប្រព័ន្ធ​ភ្លើង (​ខាងក្នុង​, ខាងក្រៅ​), គ្រឿង​​ក្រោម​, ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​តួ​រថយន្ត​, ប្រព័ន្ធ​កង់​។​ល​។​

​លោក​បញ្ជាក់ថា ទាំងនេះ គ្រាន់តែ​ជា​ចំណុច​គោល​ធំៗ​ប៉ុណ្ណោះ ប៉ុន្តែ ជាទូទៅ​យានដ្ឋាន​របស់លោក​ធ្វើ​ការត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព ៥០​ចំណុច​។ ហើយ​៥០​ចំណុច​នេះ លោក​មករា បញ្ជាក់ថា យានដ្ឋាន MG ដែលមាន​ជាង​មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ផ្នែក​បច្ចេកទេស​រថយន្ត​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ នឹង​ផ្តល់​ការត្រួតពិនិត្យ​ជូន​ដោយ​ឥតគិតថ្លៃ ដើម្បី​ប្រាកដថា​រថយន្ត​របស់​​លោក​អ្នកមាន​សុវត្ថិភាព​ក្នុងពេល​បើកបរ​នៅលើ​ដងផ្លូវ​។​

​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​យានដ្ឋាន MG ៖ 078 777 690
​ចុច​លើ​link ស្វែងរក​ទីតាំង​៖ http://bit.ly/2qaSB1W

ព័ត៌មានផ្សេងទៀត