រដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច នៅតែរក្សាជំហរបស់ខ្លួនដដែល ចំពោះការវិវត្តន៍ស្ថានការណ៍នៅកម្ពុជា ទោះបីជាបណ្តាមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បង្ហាញក្តីព្រួយបារម្ភជាហូរហែដល់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីនៅក្នុងប្រទេសមួយនេះ។ ជារួម រដ្ឋាភិបាលនៅតែមិនអើពើចំពោះការប្រតិកម្មទាំងនោះ ហើយអះអាងថា បើរំលាយគណបក្សប្រឆាំងមួយចោល ក៏គ្មានបញ្ហាអ្វីដែរ។ បែបនេះក្តី អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម យល់ឃើញថា បើរំលាយគណបក្សប្រឆាំងនៅពេលនេះ គឺជាគ្រោះអាក្រក់មួយសម្រាប់កម្ពុជា ថែមទាំងធ្វើម្ចាស់ឆ្នោតមិនពេញចិត្ត។ សូមស្តាប់បទសម្ភាសន៍នៅក្នុងនាទីបច្ចុប្បន្នភាពសង្គម រៀបចំដោយអឿន ភារ៉ា ដូចទៅ៖
សំឡេង៖
(ពីឆ្វេង៖ លោកសុខ ឥសាន, លោកផៃ ស៊ីផាន, លោកសូ ចន្ថា, លោកសន ជ័យ)