ក្នុងប្រទេស​ទាំង​៨​នេះ​​បើ​អ្នក​ហ៊ាន​​ថតរូប​​ដោយ​គ្មាន​ការអនុញ្ញាត​​ច្បាស់​​ជា​ស៊យ​ធំ​

ដោយ៖ ពេញ ផេង 13-10-2017 4:41 pm 5937
រូបភាព​នារី​កូរ៉េ​ខាងត្បូង

​នៅពេល​យើង​ប្រទះឃើញ​ទិដ្ឋភាព ទេសភាព រូបភាព​ប្លែកៗ ស្អាតៗ យើង​តែងតែ​ថត​ទុកជា​អនុស្សាវរីយ ស្របពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន មនុស្ស​មាន​ស្មា​ត​ហ្វូន​ស្ទើរគ្រ​ប់ដៃ​តែម្ដង​។​ប៉ុន្ដែ​សូម​បង្ហាញ​ឲ្យ​អ្នក​ដឹងថា ប្រទេស​ទាំង​៨​នេះ​បើសិន​ហ៊ាន​ថតរូប​ផ្ដេសផ្ដាស អ្នក​ច្បាស់​ជា​ស៊យ​ធំ​ហើយ​។​

៨ ទីក្រុង​អា​ស្ទែ​ដាម ប្រទេស​ហូ​ឡង់​


​នៅ​Red Light District​ស្ថិតក្នុង​ទីក្រុង​អាម​ស្ទែ​ដា​ម មាន​ភាពល្បីល្បាញ​ខាង​ផ្ទះបន ។​នៅ​តំបន់​ខ្លះ​នៃ​ទីក្រុង​នេះ ពួក​ម្ចាស់​ស្រុក​មិន​ចូលចិត្ដ​ឡើយ​នៅពេល​អ្នកទេសចរថ​ត​រូប​ស្រីពេស្យា​នៅតាម​បង្អួច​។​ប្រសិនបើ​អ្នក​ទៅ​ទីនោះ​ហើយ​យក​កាមេរ៉ា​ទៅ​ជាមួយ អ្នក​អាច​នឹង​បាត់បង់​វា មិន​ត្រឹម​ប៉ុណ្ណោះ​អ្នក​អាច​ត្រូវគេ​វាយ​ទ្រមខ្លួន​ទៀត​។​

៧ កូរ៉េខាងត្បូង​


​នៅក្នុង​ប្រទេស​នេះ ការថតរូប​ស្រីៗ​បើសិន​គ្មាន​ការអនុញ្ញាត​ពី​ពួកគេ ទោះបី​នៅក្នុង​ទីសាធារណៈ​ក៏ដោយ បើ​អ្នក​ល្មើស​បម្រាម អ្នក​ត្រូវ​ចាត់ទុកថា​បាន​បំពាន​ខាង​ផ្លូវភេទ ហើយ​នឹងត្រូវ​ផ្ដន្ទាទោស ពិន័យ​ប្រាក់​១០​លាន​វ៉ុន​ស្មើ​៨,៨០០​ដុល្លារ​អាមេរិក និង​ជាប់ពន្ធនាគារ​រហូតដល់​៥​ឆ្នាំ​។​

៦ អាមេរិក​


​នៅ​សហរដ្ឋអាមេរិក​ច្បាប់​ទាក់ទង​នឹង​ការថតរូប មាន​ច្រើនជាង​នៅ​កូរ៉េខាងត្បូង​ទៀត​។​អ្នកនឹង​មាន​បញ្ហា បើ​ហ៊ាន​ថតរូប​ទ្រព្យសម្បត្ដិ​ឯកជន​របស់គេ លុះត្រាតែ​មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​។​

៥ អារ៉ាប់​រួម​


​នៅក្នុង​ប្រទេស​អារ៉ាប់​រួម ការថតរូប​នៅ​កន្លែង​ហាមឃាត់​អាច​ជាប់ពន្ធនាគារ​ពី​១​ដល់​៣​ខែ និង​ពិន័យ​ជា​ប្រាក់​១,៣៦១​ដុល្លារ​។​មាន​ទីតាំង​ជាច្រើន​ត្រូវ​ហាមឃាត់ ដូចជា​អគារ​រដ្ឋាភិបាល ស្ពាន​មួយចំនួន និង​ព្រះបរមរាជវាំង​។​ការ​ហាមប្រាម​ទាក់ទង​នឹង​ព្រះបរមរាជវាំង ត្រូវបាន​សរសេរ​នៅក្នុង​ច្បាប់​ប្រទេស​ផងដែរ​។​

៤ កូរ៉េខាងជើង​


​បើ​អ្នក​ចង់ទៅ​ទស្សនា​នៅ​ប្រទេស​នេះ សូម​ត្រៀមខ្លួន​ទុកជាមុន​សម្រាប់​ការ​រឹតបន្ដឹង​យ៉ាងខ្លាំង លើ​ចលនា អាកប្បកិរិយា​របស់​អ្នក​។​នៅ​កូរ៉េខាងជើង អ្នក​មិនអាច​ចេញពី​សណ្ឋាគារ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​មគ្គទេសក៍​ទេសចរណ៍​ឡើយ​។​បើ​អ្នក​មិន​ធ្វើតាម​ការណែនាំ អ្នកនឹង​ទទួលពិន័យ ហើយ​អាច​ជួប​រឿង​ដ៏​អាក្រក់​បំផុត​។​

៣ ប្រទេស​អង់គ្លេស​


​នៅ​អង់គ្លេស​អ្នក​អាច​ថតរូប​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង ប៉ុន្ដែ​ថតរូប​ពាណិជ្ជកម្ម​តម្រូវឲ្យមាន​ការអនុញ្ញា​ត​សិន​។​បើ​ចង់​ថតរូប​ពាណិជ្ជកម្ម​នៅ​Trafalgar Square​ឬ​ថត​Parliament Square អ្នក​ត្រូវតែ​ទទួល​ការអនុញ្ញាត​ពី​អភិបាលក្រុង​ឡុង​ដ៍​សិន​។​

២ ជប៉ុន​


​នៅ​ជប៉ុន​ត្រូវបាន​ហាមឃាត់​ក្នុង​ការថតរូប​ប្រាសាទ និង​រូបចម្លាក់​មួយចំនួន​។​ការថតរូប​អាចធ្វើឲ្យ​រំខាន​ដល់វិញ្ញាណ​ព្រះ​។​

១ អាល់​ហ្សេ​រី​


​ប្រទេស​អាល់​ហ្សេ​រី​មាន​ការអភិរក្ស​យ៉ាង​ល្អ​មួយ ពិសេស​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​។​អ្នក​អាច​ថតរូប​បុរស​បាន​លុះត្រាតែ​មាន​ការយល់ព្រម ប៉ុន្ដែ​រូប​ស្ដ្រី​វិញ​អាច​ថត​បាន​លុះត្រាតែ​មាន​ការយល់ព្រម​ពី​ស្វាមី ឪពុក​របស់គេ ព្រោះថា​មនុស្ស​ស្រី​ទុក​ដូច​ទ្រព្យសម្បត្ដិ​របស់គេ​។​មួយវិញទៀត​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​មិនឲ្យ​ថតរូប​ស្ពាន ទំនប់ និង​សម្ភារៈ​យោធា​៕

ព័ត៌មានផ្សេងទៀត