មនុស្សគ្រប់រូបមិនចង់ជួបគ្រោះថ្នាក់ឡើយ ហើយពេលធ្វើដំណើរតែងតែស្វែងរកកន្លែងមានសុវត្ថិភាពបំផុតសម្រាប់ខ្លួនឯង។ប៉ុន្ដែយ៉ាងណាក៏ដោយ ហានិភ័យនៅតែកើតឡើងដោយមិនដឹងមុន។ដូច្នេះយើងសូមបង្ហាញគន្លឹះការពារខ្លួនងាយ អាចនឹងជួយឲ្យអ្នករួចផុតពីគ្រោះថ្នាក់។
១ កូនសោ ប្រាក់ ទូរស័ព្ទដៃ
វត្ថុទាំងបីនេះពិតជាសំខាន់សម្រាប់អ្នក ហើយជាធម្មតាអ្នកតែងតែចេញដោយដាក់វាជាប់ខ្លួនជានិច្ច។ហេតុអ្វីបានជាសំខាន់?អ្នកនឹងអាចប្រើទូរស័ព្ទស្វែងរកជំនួយពេលជួបបញ្ហា ហើយទូរស័ព្ទដៃអ្នកក៏អាចសង្គ្រោះជីវិតអ្នកដទៃបានដែរ។
២ ត្រូវតែស្វែងរកច្រកចេញយ៉ាងហោចណាស់ឲ្យបានបី
នៅពេលអ្នកធ្វើដំណើរទៅកន្លែងណាមួយ ទៅរោងភាពយន្ដ សណ្ឋាគារ កន្លែងប្រគុំតន្ដ្រី ស្ថានីយរថភ្លើង ឬក៏សាលារៀន ត្រូវប្រាកដថាអ្នករកឃើញច្រកចេញពេលមានអាសន្នឲ្យបានបី។ហេតុអ្វីវាជារឿងសំខាន់?ប្រសិនបើមានរឿងមិនល្អកើតឡើង អ្នកអាចនឹងយឺតពេលដោយនៅស្វែងរកច្រកចេញបន្ទាន់។ប៉ុន្ដែបើអ្នកដឹងមុនហើយនោះ អ្នកអាចជម្លៀសខ្លួនបានយ៉ាងលឿន។
៣ ត្រូវមើលគ្រប់មនុស្សដែលធ្វើដំណើរជាមួយអ្នក
បើសិនជាស្ដ្រីភេទពិតជាមានហានិភ័យខ្ពស់ជាងបុរស នៅពេលធ្វើដំណើរតាមរថយន្ដក្រុង រថភ្លើង និងមធ្យោបាយផ្សេងៗទៀត។អ្នកត្រូវលួចសម្លឹងមើលអ្នករួមដំណើរជាមួយអ្នក ពិសេសមនុស្សប្រុសតែម្ដង មើលថាពួកគេជាមនុស្សគួរឲ្យខ្លាច គួរឲ្យស្អប់ ឬគួរឲ្យគោរព។ហេតុនេះនៅពេលមានរឿងមិនល្អកើតឡើង អ្នកងាយស្រួលក្នុងការគេចខ្លួនពីពួកគេ។
៤ នៅលើយន្ដហោះត្រូវរាប់ចំណាំពីកៅអីអ្នកអង្គុយទៅច្រកចេញបន្ទាន់
ធ្វើដំណើរតាមយន្ដហោះ អ្នកត្រូវរកមើលច្រកចេញបន្ទាន់ ហើយចំណាំថាវានៅចម្ងាយប៉ុន្មានជួរពីកៅអីរបស់អ្នក។ធ្វើបែបនេះ នៅពេលមានអាសន្នកើតឡើង ហើយអ្នកចាំជួរដែលច្រកចេញបន្ទាន់ស្ថិតនៅច្បាស់ អ្នកនឹងអាចទៅរកច្រកនោះបានលឿន។
៥ ពង្រឹងកដៃរបស់អ្នក
ត្រូវធ្វើយ៉ាងណាហ្វឹកហាត់កដៃតាមដែលអាចធ្វើបាន ដើម្បីកុំឲ្យឆាប់អស់កម្លាំងលឿនពេក។ធ្វើលំហាត់កដៃជារៀងរាល់ថ្ងៃ ដោយមានជំនួយពីការក្ដាប់ដៃ។ចាំបាច់អ្វីត្រូវធ្វើបែបនេះ?អាចមានកាលៈទេសៈអាសន្នណាមួយ ដែលអ្នកត្រូវប្រើកដៃដើម្បីទប់ទល់នឹងលំនឹង ដូច្នេះបើដៃរបស់អ្នកក្ដោបរឹងនិងមានកម្លាំងខ្លាំង វាអាចជួយអ្នកចៀសពីគ្រោះថ្នាក់បាន។
៦ ងើបក្បាលរបស់អ្នកឡើង ហើយធ្វើដំណើរយឺតៗ
ជាធម្មតាមនុស្សតែងឱនក្បាលចុះបន្ដិច ហើយដើរយ៉ាងលឿននៅពេលគេដឹងថាអាចនឹងមានគ្រោះថ្នាក់អ្វីមួយកើតឡើង។ប៉ុន្ដែយ៉ាងណាមិញអ្នកគួរតែធ្វើផ្ទុយពីនេះ។ត្រូវបង្កើនទំនុកចិត្ដ ងើបក្បាលឡើង ក្រឡេកមើលជុំវិញខ្លួន ហើយធ្វើដំណើរយឺតៗ។នៅពេលអ្នកតក់ស្លុតពេក អ្នកប្រៀបដូចជាសត្វស្លាបអ៊ីចឹង ដូច្នេះត្រូវពង្រឹងស្មារតី ពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយ។
៧ គេចចេញពីរថយន្ដលិចក្នុងទឹក
ដើម្បីគេចចេញពីរថយន្ដលិចក្នុងទឹកបាន ពិតជាសំខាន់ណាស់ដែលត្រូវដោះខ្សែក្រវាត់សុវត្ថិភាពចេញ។មួយទៀតជំនួសឲ្យការបើកទ្វារ អ្នកអាចបើកញ្ចក់ឡាន។បើសិនរថយន្ដអ្នកលិចក្នុងទឹក ត្រូវប្រើវត្ថុដែលអាចបំបែកកញ្ចក់ឡានបាន ដូចជាក្បាលកៅអីឡានដែលអាចដកបានជាដើម។ធ្វើបែបនេះដើម្បីអាចឲ្យអ្នកគេចខ្លួនបានលឿន មិនចំណាយពេលច្រើនក្នុងការទប់ទល់នឹងសម្ពាធទឹក៕