ជំនន់​ទឹកភ្លៀង​​នៅ​វៀតណាម​​មាន​មនុស្ស​​ស្លាប់​​និង​បាត់​ខ្លួន​​ជាង​៧០​នាក់​

ដោយ៖ ពេញ ផេង 13-10-2017 10:43 am 176
លំនៅស្ថាន​ដែលត្រូវ​ជន់លិច

​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​នៅក្នុង​ប្រទេស​វៀតណាម បានសម្លាប់​មនុស្ស​និង​មាន​បាត់​ខ្លួន​ជាង​៧០​នាក់​។​សម្ពាធ​ត្រូពិច​បាន​ធ្វើឲ្យមាន​ភ្លៀង​ធ្លាក់ខ្លាំង នៅ​តំបន់​ភាគ​កណ្ដាល​និង​ភាគ​ខាងជើង​ប្រទេស​វៀតណាម តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​តាម​របាយការណ៍​ដែល​បានបញ្ជាក់ កម្រិត​ទឹកភ្លៀង​មាន​ដល់​៦០០​មី​លី​ម៉ែត្រ​នៅតាម​តំបន់​ខ្លះ​។​

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បញ្ជាក់ថា ក្រៅពី​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន នៅ​មានផ្ទះ​ប្រជាជន​រាប់សិប​ខ្នង​ត្រូវ​ជន់​លិច បណ្ដាលឲ្យ​ពួកគេ​ជម្លៀសខ្លួន​ប្រមាណ​១៥,០០០​នាក់​។​រដ្ឋាភិបាល​បាន​ដាក់ពង្រាយ​កងទ័ព​១​ម៉ឺន​នាក់ និង​ក្រុម​ជួយសង្គ្រោះ​ផ្សេងទៀត ដើម្បី​ធ្វើ​ប្រតិ​បត្ដិការស​ង្គ្រោះ​បន្ទាន់​នៅតាម​តំបន់​រងគ្រោះ​។​រដ្ឋាភិបាល​បាន​ប្រកាសអាសន្ន​អាច​នឹង​បន្ដ​រង​សម្ពាធ​ត្រូពិច​បន្ថែមទៀត នៅ​តំបន់​ភាគ​ខាងជើង និង​តំបន់​កណ្ដាល​ប្រទេស នៅ​សប្ដាហ៍​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត