របៀបលាងសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង

ដោយ៖ ទីផ្សារ 13-10-2017 10:28 am 369

សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុង ក្រុមគ្រួសារ។ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនត្រជាក់ស៊េរីថ្មីភាគច្រើនដូចជា Samsung 8-Pole Inverter ជាដើម ដែលបានបំពាក់នូវសមត្ថភាពពិសេសគួរឲ្យកត់សម្គាល់ ដូចជាដំណើរការខ្លាំង ឆាប់ត្រជាក់ ប្រើប្រាស់ថាមពលតិច ធន់ និង មានតម្លៃសមរម្យ។ ដោយសារអ្នកប្រើប្រាស់ ភាគច្រើនគិតថាការសម្អាតអាចចំណាយថវិការច្រើន ដូច្នេះ យើងចង់ណែនាំអំពីវិធីងាយៗ ក្នុងការសម្អាតម៉ាស៊ីនត្រជាក់ដោយខ្លួនឯង។ 

1. សម្អាតសន្ទះខ្យល់ចេញ៖ មុននឹងសម្អាតអ្នកគួរបិទកុងតាក់ភ្លើងជាមុនសិន បន្ទាប់មកយក សន្ទះខ្យល់ទៅលាងដោយប្រើច្រាសដុសថ្នមៗ រួចទុកវាឲ្យស្ងួត។

2. បាញ់ស្ព្រៃលាងសន្ទះស្តើងៗ៖ ជូតធូលីនៅបរិវេណជុំវិញរួចបាញ់ស្រ្ពៃហ្វូម លាងឲ្យសព្វនៅ សន្ទះស្តើងៗ រួចទុកវាពី ២០-៣០ នាទី ដើម្បីឲ្យស្ព្រៃដំណើរការការលាងដោយខ្លួនឯង។
 
3. ជៀសវាងប្រើហ្វូមសម្អាតដែលគ្មានគុណភាព៖ ប្រយ័ត្នចំពោះការទិញសារធាតុគីមី មួយចំនួន ព្រោះវានឹងធ្វើឲ្យរាយប៉ាយពពុះគ្រប់ទីកន្លែង និងអាចបំផ្លាញម៉ាស៊ីនត្រជាក់ របស់អ្នក។

4. អ្នកអាចប្រើថង់លាងសម្អាតម៉ាស៊ីនត្រជាក់៖ វាជាថង់ដែលត្រូវបានរចនាឡើង ដើម្បីចាប់ទឹកកខ្វក់ដែលប្រមូលផ្តុំនៅពេលលាងសម្អាតម៉ាស៊ីនត្រជាក់របស់អ្នក។

5. ដាក់សន្ទះខ្យល់ចូលវិញ៖ រួចបើកខ្យល់ ដោយបញ្ជាដោយតេឡេកំណត់លេខ២៤ រួចទុកពី ៤៥ ទៅ ៦០នាទី ដើម្បីសម្អាតវា។ 

6. ចំពោះម៉ាស៊ីនត្រជាក់ម៉ាកសាមសុង The Triangle ដែលមានបំពាក់នូវបច្ចេកវិទ្យា 8-Pole Inverter ការសម្អាតនឹងកាន់តែងាយស្រួល ដូច្នេះ សូមទស្សនានូវវីដេអូនេះទាំងអស់គ្នា៖ 
https://www.youtube.com/watch?v=Fl9IL8kIHik&t=2s

 

 

ព័ត៌មានផ្សេងទៀត