មាន​រញ្ជួយ​ដី​​នៅក្បែរ​​ទីតាំង​​កូរ៉េខាងជើង​​ធ្វើតេស្ដ​នុយក្លេអ៊ែ​រ​

ដោយ៖ ពេញ ផេង 13-10-2017 10:15 am 311
រូបភាព​ចាប់​តាមផ្កាយរណប​បង្ហាញពីទីតាំង​​កូរ៉េខាងជើង​ធ្វើតេស្ដនុយក្លេអ៊ែរ

​រញ្ជួយ​ដី​កម្រិត​២.៩​រ៉ិ​ចទ័​រ បាន​កើតឡើង​នៅក្បែរ​ទីតាំង​កូរ៉េខាងជើង​ធ្វើតេស្ដ​នុយក្លេអ៊ែរ មុនពេល​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣​តុលា​នេះ​។​រញ្ជួយ​ដី​នេះ​កើតឡើង​បន្ទាប់ពី​កូរ៉េខាងជើង​មានការ​បំផ្ទុះ​គ្រាប់​ដ៏​ធំ​បំផុត​មួយ​។​ធ្លាប់មាន​ការរញ្ជួយ​កម្រិត​៣.៥​រ៉ិ​ចទ័​រ កើតឡើង​នៅ​ជិត​ទីតាំង​កូរ៉េខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែ​រដែរ កាលពី​ថ្ងៃទី​២៣​កញ្ញា បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​។​យ៉ាងណាមិញ​ក្រុម​អ្នកជំនាញ​អាមេរិក​នៅ​មិនទាន់​បញ្ជាក់បាន​ទេ​ថា វា​ជា​ការរញ្ជួយ​តាម​លក្ខណៈ​ធម្មជាតិ ឬក៏​ដោយសារ​សកម្មភាព​មនុស្ស​៕

ព័ត៌មានផ្សេងទៀត