រងរបួស​ធ្ងន់​ស្រាល ៦​នាក់ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ខែតុលា​

ដោយ៖ ថា ចាន់ធី 13-10-2017 10:14 am 110

​តាម​ការចុះផ្សាយ​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១២ ខែតុលា បាន​កើតឡើង​ចំនួន ៤​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​ស្រាល ៦​នាក់ ប៉ុន្តែ​ពុំ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​នោះទេ​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៤​លើក​នេះ ក៏​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ៣​គ្រឿង រថយន្ត​តូច ៥​គ្រឿង ។​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន និង​ស្រវឹង​៕


ព័ត៌មានផ្សេងទៀត