ជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដែលធ្វើឲ្យផ្លូវមួយចំនួនលិចលង់យ៉ាងខ្លាំងផងនោះ គេសង្កេតឃើញថា រថយន្តជាច្រើនបានរងការខូចខាត ដោយសារតែបើកបរទាំងក្នុងស្ថានភាពលិចទឹក។ រថយន្តខ្លះត្រូវរលត់ពេលកំពុងបើកកាត់ទឹក ហើយម្ចាស់រថយន្តព្យាយាមបញ្ឆេះឡើងវិញ ប៉ុន្តែ ការធ្វើបែបនេះ អ្នកជំនាញបច្ចេកទេសយានយន្តថា អាចប៉ះពាល់ម៉ាស៊ីនខ្លាំង ដល់ថ្នាក់ត្រូវរុះរើម៉ាស៊ីន ឬដូរថ្មីតែម្តង។
លោកសន មករា អ្នកគ្រប់គ្រងសេវាកម្មនៅយានដ្ឋាន MG service center ប្រាប់វិទ្យុវាយោ ឱ្យដឹងថា មួយរយៈនេះ មានអតិថិជនជាច្រើនបានមកយានដ្ឋានរបស់លោក បន្ទាប់ពីរថយន្តរបស់ពួកគាត់បានរងការខូចខាតដោយសារផ្លូវមួយចំនួនបានលិច។ រថយន្តទាំងនោះ ខូចខាតភាគច្រើននៅត្រង់សំបុកអ៊ែរ (តម្រងខ្យល់ម៉ាស៊ីន) ព្រោះថា វាជាតំបន់បឺតខ្យល់ចូល ដូច្នេះ ទឹកនឹងចូលដល់ម៉ាស៊ីនធ្វើឲ្យរលត់ភ្លាម។ នេះជាការបញ្ជាក់ពីលោកសន មករា។
អ្នកជំនាញបច្ចេកទេសយានយន្ត រូបនេះ បានប្រាប់ពីវិធីការពារម៉ាស៊ីនរថយន្តនៅពេលមានបញ្ហាបើកចូលទឹក ដូច្នេះថា៖ «នៅពេលដែលយើងបើកចូលទឹក ហើយម៉ាស៊ីនរលត់ ហាមដេរ ហាមបញ្ឆេះវាម្តងទៀត នៅពេលយើងបញ្ចេះវាម្តងទៀត ម៉ាស៊ីនហ្នឹងច្បាស់ជាមានបញ្ហាធ្ងន់ហើយ ដល់ថ្នាក់អាចរើម៉ាស៊ីន ឬក៏ត្រូវដូរម៉ាស៊ីនចេញ»។ ត្រង់ចំណុចនេះ លោកឱ្យដឹងថា ដោយសារពេលដែលដែកម៉ាស៊ីនកំពុងក្តៅ ហើយប៉ះជាមួយទឹក វាអាចធ្វើឲ្យដំណើរការម៉ាស៊ីនខាងក្នុងត្រូវវែកចេញ ឬប៉ះទង្គិចគ្នា។
ដូច្នេះ លោកមករា ណែនាំដល់ម្ចាស់យនយន្តទាំងអស់ ដែលបើកបរកាត់ទឹកហើយរលត់ ហាមដាច់ខាចកុំបញ្ចេះវិញឲ្យសោះ ហើយការណ៍ដែលមិនដេរបញ្ឆេះវិញ លោកថា គឺមានភាគរយច្រើនអាចជួសជុល ឬផ្លុំសំអាតជួយឲ្យម៉ាស៊ីនដំណើរការឡើងវិញបាន។
ទោះជាយ៉ាងណា លោកសន មករា បញ្ជាក់ថា ប្រសិនបើលោកអ្នកធ្លាប់បានបើកបរក្នុងស្ថានភាពផ្លូវដែលលិច អាចអញ្ជើញយករថយន្តរបស់អ្នកមកត្រួតពិនិយ្យដោយឥតគិតថ្លៃនៅយានដ្ឋាន MG ដែលនឹងត្រួតពិនិត្យដូចជា៖ តម្រងខ្យល់ម៉ាស៊ីន, ប៊ូស៊ី, ប្រេងម៉ាស៊ីន, សែប៊ូស៊ី, បូប៊ីន, ប្រេងប្រអប់លេខ, ប្រអប់បញ្ជាម៉ាស៊ីន ប្រអប់បញ្ជាផ្សេងៗទៀត និងគ្រឿងក្រោម។
យានដ្ឋាន MG មានបទពិសោធន៍ និងជំនាញច្បាស់លាស់ផ្នែកបច្ចេកទេសរថយន្តជាមួយបច្ចេកវិទ្យាចុងក្រោយ។ ធ្វើការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ ៥៖៣០ល្ងាច ទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតស្ពានអាកាស៧មករា។
ចុចលើlink ស្វែងរកទីតាំង៖ http://bit.ly/2qaSB1W
លេខទូរស័ព្ទទំនាក់ទំនង៖ 078 777 690