រឿង​អាថ៌កំបាំង​​៧​យ៉ាង​​របស់​ហ៊ី​ត្លែ​​ដែល​អ្នក​​មិន​បានដឹង​

ដោយ៖ ពេញ ផេង 12-10-2017 4:34 pm 8958
រូបភាពលោកហ៊ីត្លែ

​លោក​អាដូល​ហ្វ ហ៊ី​ត្លែ​(Adolf Hitler)​ត្រូវគេ​ចាត់ទុកជា​មនុស្ស​អាក្រក់​បំផុត ដោយ​គ្រប់គ្នា​បានដឹង​ពី​មនោគមវិជ្ជា​រើសអើង​ជាតិ​សាសន៍ ការបង្ក​មហន្ដរាយ និង​កា​សម្លាប់​មនុស្ស​រាប់លាន​នាក់​ក្រោម​បញ្ជា​របស់លោក​។​ប៉ុន្ដែ​ពិត​ទេ​ដែលថា​គ្រាន់​ជា​បុរស​ម្នាក់​អាច​ក្លាយជា​បិសាច​?

​យើង​សូម​បង្ហាញ​អាថ៌កំបាំង​៧​យ៉ាង​របស់លោក​ហ៊ី​ត្លែ ដែល​អ្នក​មិន​ធ្លាប់​បានដឹង​៖

៧ លោក​ធ្លាប់​ស្រឡាញ់​នារី​ជនជាតិជ្វី​ហ្វ​


​ស្ដាប់ទៅ​ហាក់ដូចជា​ចម្លែក​បន្ដិច ប៉ុន្ដែ​ជា​ការពិត​លោក​ហ៊ី​ត្លែ​បាន​លង់​ស្រឡាញ់​នារី​ជនជាតិជ្វី​ហ្វ​ម្នាក់នៅ​សាលារៀន​។​ឈ្មោះ​របស់​នាង​គឺ​Stephanie Isak ហើយ​នាង​មិនដឹង​ពី​អារម្មណ៍​លោក​ហ៊ី​ត្លែ​ឡើយ លោក​ក៏​មិនដែល​ប្រាប់​នាង​ដែរ​។​ប៉ុន្ដែ​យ៉ាងណា​លោក​មាន​ក្ដី​ស្រមៃ​ខ្លះៗ​ពី​នាង ហើយ​ក្រោយមក​អាច​ក្លាយជា​ការ​ស្អប់ ទៅលើ​ជនជាតិជ្វី​ហ្វទាំង​អស់​។​

៦ លោក​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​


​លោក​ហ៊ី​ត្លែ​មាន​បញ្ហា​បំពង់​រំលាយ​អាហារ​ធ្ងន់ធ្ងរ​ពេញ​មួយជីវិត​របស់លោក​។​ជារឿយៗ​លោក​មាន​អា​ការៈឈឺ​ក្រពះ ឧស្សាហ៍​រាគ​រ៉ាំរ៉ៃ និង​មិន​ស្រួល​ក្រោយ​បរិភោគ​អាហារ​។​លោក​ភ័យខ្លាច​ណាស់ ព្រោះ​ខ្លាច​មាន​អ្នកដឹង​ពី​រឿង​ទាំងនេះ​។​លោក​បាន​ព្យាយាម​ប្រើ​ថ្នាំ​២៩​ប្រភេទ​ផ្សេងគ្នា ប៉ុន្ដែ​មិន​អាចជួយ​អ្វី​បានឡើយ​។​

៥ លោក​មាន​ពងស្វាស​តែមួយ​


​មនុស្ស​ខ្លះ​គិតថា​បញ្ហា​នេះ​បាន​បណ្ដាលឲ្យ​លោក​ហ៊ី​ត្លែ​មាន​ភាព​ស្មុគស្មញ​។​ការប្រយុទ្ធ​ក្នុងអំឡុង​សង្គ្រាមលោក​លើកទីមួយ លោក​បាន​រងរបួស​ហើយ​ត្រូវ​គ្រូពេទ្យ​វះកាត់​យក​ពងស្វាស​របស់លោក​ចេញ​មួយ ដើម្បី​សង្គ្រោះ​ជីវិត​។​វា​បាន​កើតឡើង​ក្នុងអំឡុង​សង្គ្រាម​នៅ​សមរភូមិ​ឆ្នាំ​១៩១៦​។​

៤ លោក​ចង់​ធ្វើជា​អាចារ្យ​


​នៅពេល​លោក​មាន​អាយុ​៤​ឆ្នាំ លោក​បាន​ធ្លាក់​ចូលក្នុង​បឹង​មួយ ហើយ​ត្រូវ​អាចារ្យ​ម្នាក់​ជួយសង្គ្រោះ​ជីវិត​លោក​។​បន្ទាប់ពីនោះ​លោក​បាន​សម្រេចចិត្ដថា នៅពេល​ខាងមុខ​លោក​ចង់​ក្លាយជា​អាចារ្យ​ដែរ​។​ប៉ុន្ដែ​នៅពេល​ធំ​ពេញវ័យ ជំនួស​ឲ្យ​ការបម្រើព្រះ លោក​ក៏​ចង់​ក្លាយជា​ព្រះ​ដែរ​។​

៣ លោក​មិនចេះ​បើករថយន្ដ​ទេ​


​ដូចជា​ចម្លែក​បន្ដិច ប៉ុន្ដែ​វា​ជា​រឿង​ពិត​។​លោក​ហ៊ី​ត្លែ​មិនដែល​ចង់​រៀន​បើករថយន្ដ​ឡើយ​។​មនុស្ស​មួយចំនួន​ជឿថា ដោយសារ​លោក​ខ្លាច​មាន​គ្រោះថ្នាក់​នៅមុខ​អ្នកដទៃ​។​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោក​មាន​អ្នក​បើកឡាន​ផ្ទាល់ខ្លួន​យ៉ាង​ស្ទាត់​ជំនាញ​។​

២ លោក​ជា​មនុស្ស​តម​សាច់​


​លោក​ជា​មនុស្ស​ស្រឡាញ់​សត្វ​ខ្លាំងណាស់ លោក​តែងតែ​ជំទាស់​នឹង​ការបរិភោគ​សាច់​សត្វ​។​លោក​មាន​ផែនការ​ផ្សព្វផ្សាយ​ពី​មនោគមវិជ្ជា​ធ្វើ​ម្ហូបបួស​ផងដែរ បន្ទាប់ពី​សង្គ្រាម​។​

១ លោក​ជា​មនុស្ស​ប្រឆាំង​ការជក់បារី​


​ទោះបីជា​លោក​ធ្លាប់​ជក់បារី​កាល​លោក​នៅ​ជា​យុវវ័យ​ក៏ដោយ ប៉ុន្ដែ​លោក​ចាប់ផ្ដើម​ប្រឆាំងនឹង​ការជក់បារី នៅពេល​លោក​ចូល​កាន់អំណាច​។​លោក​គិតថា ជក់បារី​ខាត​ពេលវេលា ខាត​ប្រាក់ ហើយ​បានធ្វើ​យុទ្ធនាការ​ប្រឆាំង​ការជក់បារី ដោយ​ហាម​មិនឲ្យ​ជក់បារី​នៅតាម​កន្លែង​ដឹកជញ្ជូ​ន​សាធារណៈ​៕

ព័ត៌មានផ្សេងទៀត