Barca ​តៀម​ទិញ​ Coutinho ​ពី Liverpool​ នៅ​ដើម​ឆ្នាំ​​ក្រោយ​នេះ​​

ដោយ៖ Vayofm Teams 12-10-2017 11:54 am 332

​នាយក​ប្រតិបត្តិ​ក្លិប Barcelona លោក Oscar Grau ឱ្យដឹងថា ក្លិប​ត្រៀម​ទិញ​កីឡាករ Philippe Coutinho ពី​ក្លិប​ហង្ស​ក្រហម Liverpool ក្នុង​ខែម​ករានេះ​។ នៅក្នុង​សន្និសីទកាសែត លោក Oscar Grau បាន​និយាយថា​៖ «​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទិញ Coutinho នាពេលខាងមុខ ឬមួយ​កីឡាករ​ផ្សេងទៀត ដែលជា​សំណើរ​បច្ចេកទេស​»​។

លោក Oscar Grau

​តែ​យ៉ាងណា លោក Grau បញ្ជាក់ថា វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការកែសម្រួល​ខ្លួន ដូច្នេះ​បើ​មាន​ការទិញ​កីឡាករ​ចូល ក៏​ត្រូវតែមាន​កីឡាករ​ចាកចេញ​ដែរ​។ នាយក​ប្រតិបត្តិ​រូបនេះ បន្ថែមថា​៖ «​យើង​ត្រូវតែ​បំភ្លេច​ពី​តម្លៃ​ដែល​បាន​កីឡាករ Neymar កាលពី​រដូវក្តៅ​មុន​។ បន្ទាប់ពី​ដក​ថ្លៃ​ពន្ធ​ចេញ យើង​បានទទួល​ចំណូល​ប្រហែល ១៨៨​លាន​អឺរ៉ូ និង​នៅសល់​ក្នុង​ធនាគារ​របស់​ក្លិប​ចំនួន ១៤៤​លាន​អឺរ៉ូ​»​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី Barcelona បាន​លក់ Neymar ឲ្យ​ក្លិប​អ្នក​មានបារាំង PSG ក្នុងតម្លៃ​ខ្លួន ២២២​លាន​អឺរ៉ូ ស្មើនឹង ២៦៥​លាន​ដុល្លារ​អាមេរិក ក្លិប​អ្នក​មានបុណ្យ​មួយ​នេះ បាន​ព្យាយាម​ទិញ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល Philippe Coutinho ប៉ុន្តែ ត្រូវបាន​អ្នកចាត់ការ​ក្លិប Liverpool បដិសេធ​។ Barcelona បាន​ដាក់សំណើ​ទិញ​ក្នុងតម្លៃ ១២៥​លាន​អឺរ៉ូ ខណៈដែល​នាយក​ក្លិប Barca បង្ហើប​ឱ្យដឹងថា ក្លិប​ហង្ស​ក្រហម Liverpool បាន​ស្នើសុំ​ទឹកប្រាក់ ២០០​លាន​អឺរ៉ូ សម្រាប់​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​៕

ប្រភព៖ Goal

ព័ត៌មានផ្សេងទៀត