ភ្លើង​ឆេះ​​ព្រៃ​នៅ​California​​មនុស្ស​ស្លាប់​កើន​​ដល់​២១​នាក់​

ដោយ៖ ពេញ ផេង 12-10-2017 9:26 am 334
ភ្លើង​ដែលកំពុង​បន្ដឆាបឆេះនៅឡើយ

​ភ្លើង​ឆេះ​ព្រៃ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​នៅក្នុង​រដ្ឋ​កាលីហ្វ​ញ៉ាសហ​រដ្ឋ​អាមេរិក បានសម្លាប់​មនុស្ស​២១​នាក់​ហើយ​។​ភ្លើង​បន្ដ​ឆេះ​រាលដាល ដោយសារ​មាន​ខ្យល់​បក់​ខ្លាំង​។​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​ភ្លើង​លេប​ត្របាក់ មាន​ចំនួន​ប្រមាណ​៦​ម៉ឺន​ហិកតា និង​មាន​លំនៅស្ថាន​ប្រជាជន​ប្រមាណ​៣,៥០០ រួមជាមួយ​នឹង​ហាង​លក់ទំនិញ ត្រូវបាន​បំផ្លិចបំផ្លាញ​។​

​ខណៈ​នេះ​ក៏មាន​ក្រុម​អ្នក​ពន្លត់ភ្លើង​ជាង​៨​ពាន់​នាក់​ចុះ​ធ្វើ​ប្រតិ​បត្ដិកា​រដែរ​។​អភិបាលរដ្ឋ​លោក​Jerry Brown និង​មន្ដ្រី​ផ្នែក​សង្គ្រោះបន្ទាន់ បានប្រកាសឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន និង​បញ្ជាក់ថា​នេះ​ជា​បទពិសោធន៍​ថ្មី​មួយ​បង្កឡើង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​មាន​ទំហំ​ធំ ស្របពេល​នេះ​ពុំទាន់​អាច​បញ្ឈប់​បាន​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត