ជំនន់​​ទឹកភ្លៀង​​នៅ​វៀតណាម​​សម្លាប់​មនុស្ស​​២០​នាក់​​បាត់​ខ្លួន​​១២​នាក់​

ដោយ៖ ពេញ ផេង 12-10-2017 9:06 am 196
ទឹកជំនន់​កំពុង​វាយប្រហារ​នៅវៀតណាម

​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​នៅក្នុង​តំបន់​មួយចំនួន​នៅ​វៀតណាម បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២០​នាក់ និង​១២​នាក់​ទៀត​បាត់​ខ្លួន​។​សម្ពាធ​ត្រូពិច​បានធ្វើឲ្យ​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​តំបន់​ភាគកណ្ដាល និង​ភាគ​ខាងជើង​ប្រទេស​វៀតណាម ចាប់តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​

​អាជ្ញាធរ​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​កើន​ដល់​២០​នាក់ ហើយ​មានផ្ទះ​ជិត​១​ម៉ឺន​ខ្នង​ត្រូវ​ជន់​លិច បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​។​នាយករដ្ឋមន្ដ្រី​វៀតណាម​លោក​Nguyen Xuan Phuc បានចេញ​បញ្ជា​ណែនាំ​ឲ្យ​អង្គកា​ររដ្ឋាភិបាល ត្រូវធ្វើ​គ្រប់​មធ្យោបាយ​ជួយសង្គ្រោះ​ប្រជាជន​។​កងទ័ព​ក៏ត្រូវ​ចូលរួម​ក្នុង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​ដែរ​។​

​អាជ្ញាធរ​បញ្ជាក់បន្ថែម​ថា ទោះបីជា​ឈប់​ភ្លៀង​ខ្លាំង ប៉ុន្ដែ​សម្ពាធ​ត្រូពិច​នៅតែ​បន្ដ​កើតមាន ដូច្នេះ​អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន ត្រៀម​សម្រាប់​ជម្លៀស​ទៅរក​កន្លែង​មាន​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត