​រដ្ឋសភា​កំពុង​បើក​សម័យ​ប្រជុំលើក​ទី៩​នីតិកាល​ទី៥​លើរបៀប​វារៈ​ចំនួន​៦​​

ដោយ៖ សៅ វិសាល 12-10-2017 8:24 am 3069

​នៅព្រឹកថ្ងៃទី១២ តុលានេះ រដ្ឋសភា​បាននឹងកំពុង​បើក​សម័យប្រជុំលើកទី៩ នីតិកាលទី៥ លើ​របៀបវារៈ​ចំនួន​៦ រួម​មានដូចជា​៖ 

១ ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​ប​រម​នាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​

២ របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩​នីតិកាល​ទី​៥​។​

៣ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ឧបាស្រ័យ​ពាណិជ្ជកម្ម​។​

៤ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ​និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត ក្រោម​កិច្ចព្រមព្រៀង​ព្រៀង​ក្របខ័ណ្ឌ​នេះ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​និង​ប្រទេស​ចិន​។​

៥ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម ស្តីពី ការទទួលបាន​សុពលភាព នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​។​

៦ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា​៣៧ មាត្រា ៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់ ស្តីពី ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប ដែលមាន​ប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​ត្រូវ​ប្រកាស​ឲ្យប្រើ កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០០៣៕ ដោយៈសៅ វិសាល

 

ព័ត៌មានផ្សេងទៀត