សត្វ​ដែល​​គួរឲ្យ​ស្រឡាញ់​​ទាំង​៥​ប្រភេទ​នេះ​​អាច​សម្លាប់​អ្នក​បាន​

ដោយ៖ ពេញ ផេង 11-10-2017 6:49 pm 693
សត្វខ្លាឃ្មុំទឹកកក

​មាន​សត្វ​ជាច្រើន​ប្រភេទ មើលទៅ​ស្រស់ស្អាត គួរឲ្យ​ចង់​លេង ចង់​ប្រលែង ដោយសារតែ​ភាព​វ័យឆ្លាត​របស់​វា​។​ប៉ុន្ដែ​អ្នក​កុំភ្លេចថា​សត្វ​ដ៏​ស្រស់ស្អាត​ទាំងនោះ អាច​សម្លាប់​អ្នក​បាន​នៅក្នុង​លក្ខខណ្ឌ​មិន​ប្រក្រតី​ណាមួយ​។​យើង​សូម​បង្ហាញ​សត្វ​៥​ប្រភេទ​៖

៥ ខ្លាឃ្មុំ​ទឹកកក​(Panda)


​តាមពិតទៅ​ខ្លា​ឃុំ​ទឹកកក​ជា​សត្វ​គួរឲ្យ​ស្រឡាញ់ មាន​រូបរាង សម្បុរ​ស្អាត​។​មើលទៅ​ពួកវា ពិតជា​មិន​ជឿថា​កាច​សាហាវ​ឡើយ​។​ប៉ុន្ដែ​អ្នក​មិនគួរ​ធ្វើឲ្យ​វា​ខឹង ឬ​ទៅ​រញ៉េរញ៉ៃ​នឹង​វា​ឡើយ មិន​ដូច្នេះ​ទេវា​នឹង​ធ្វើឲ្យ​អ្នក​ឈឺចាប់​មិន​ខាន​។​

៤ ក្ងាន​(Swan)


​ក្ងាន​ជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​ស្រស់ស្អាត​គួរឲ្យ​ទាក់ទាញ​។​ដ្បិតថា​ជា​សត្វ​មាន​ស្លាបមាន​ជើង​តែ​ពីរ ប៉ុន្ដែ​អ្នក​ពិតជា​មិនដឹង​ឡើយ​ថា ការស្រឡាញ់​ជ្រុល​គឺ​ឈឺចាប់​ទៅវិញ​។​សត្វ​ប្រភេទ​នេះ ពិតជា​អាច​វាយប្រហារ​អ្នក​បាន នៅពេល​វា​ព្យាយាម​ការពារ​ខ្លួន​។​ដូច្នេះ​ចូរ​កុំ​ធ្វើ​អ្វី​ប៉ះពាល់​ពួកវា​ឲ្យសោះ​។​

៣ ដំរី​(Elephant)


​ទោះបី​វា​ជា​សត្វ​ដែល​ស្ថិតក្នុង​ចំណោម​សត្វ​ដែល​ធំ និង​ខ្លាំង​បំផុត​ក៏ដោយ ក៏​យើង​មើលឃើញ​ដំរី​ជា​សត្វ​ល្អ​និង​ស្អាតស្អំ​។​មនុស្ស​ក៏​អាច​បញ្ជា​ពួកវា​បាន​ទៀតផង​។​ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បានឃើញ​គ្រោះថ្នាក់​កើតឡើង​ច្រើន បង្ក​ដោយសារតែ​ដំរី​។​វា​ដូចជា​ការ​សងសឹក​ដែល​បាន​រៀប​គម្រោង​។​ដូច្នេះ​កុំភ្លេចថា​ពួកវា​ជា​សត្វ​ដែល​ឆ្លាត និង​អាច​សម្លាប់​អ្នក​បាន​។​

២ កញ្ចាញ់ចេក​(Poison dart frog)


​មាន​សណ្ឋាន​ដូច​កង្កែប​ខុស​តែ​ពណ៌ មើលទៅ​កញ្ចាញ់ចេក​ពិតជា​សត្វ​ដ៏​ស្រស់ស្អាត និង​មាន​ទំហំ​តូច​ប៉ុណ្ណោះ មិន​គិតថា​អាចធ្វើ​អ្វី​យើង​បានឡើយ​។​ប៉ុន្ដែ​អ្នក​ភ្លេច​រឿង​មួយ​ហើយ​ថា​ប្រភេទ​កញ្ចាញ់ចេក​ខ្លះ​មាន​ជាតិពុល ដែលជា​ចំណុច​គ្រោះថ្នាក់​បំផុត​។​វា​អាច​សម្លាប់​មនុស្សពេញវ័យ​បាន​១០​យ៉ាង​ងាយស្រួល ប្រសិនបើ​ប៉ះពាល់​វា​។​

១ ត្រី​Dolphin


​យើង​ធ្លាប់​ឃើញ​ត្រី​Dolphin​សម្ដែង​សកម្មភាព​ផ្សេងៗ​ឲ្យ​យើង​មើល​។​ទស្សនា​ហើយ​ពិតជា​គួរឲ្យ​ស្រឡាញ់​នឹង​ភាព​វ័យឆ្លា​តរបស់​វា ដែល​វា​អាច​ធ្វើតាម​ការបញ្ជា​របស់​មនុស្ស​។​វា​ពិតជា​មាន​បញ្ញា​ខ្ពស់ ប៉ុន្ដែ​យើង​ត្រូវតែ​ប្រឈម​ការពិត​ថា ត្រី​Dolphin​ពិតជា​អាច​សម្លាប់​យើង​បាន​៕

ព័ត៌មានផ្សេងទៀត