ថៃ​នឹង​រៀបចំ​​ការបោះឆ្នោត​​ជ្រើសរើស​​នាយករដ្ឋមន្ដ្រី​​នៅ​ខែវិច្ឆិកា​​ឆ្នាំ​២០១៨

ដោយ៖ ពេញ ផេង 11-10-2017 5:04 pm 92
នាយករដ្ឋមន្ដ្រីថៃ​លោក​ប្រាយុទ្ធ ចាន់អូចា

​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​បញ្ជាក់ថា ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​លោក​ថ្លែង​បែបនេះ​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​១០​តុលា និង​ថា​រដ្ឋាភិបាល​នឹង​ប្រកាស​ថ្ងៃ​បោះឆ្នោត​នៅក្នុង​ខែមិថុនា​ឆ្នាំក្រោយ​។​នេះ​គឺជា​ការបញ្ជាក់​កាលបរិច្ឆេទ​បោះឆ្នោត​លើកដំបូង ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាលបណ្ដោះអាសន្ន​ថៃ​បានប្រកាស​ពន្យារពេល​បោះ​ឆ្នោត​កន្លងមក ដោយសារ​បញ្ហា​អសន្ដិសុខ អស្ថិរភាព​។​ដូច្នេះ​នៅ​ស្ដារ​សន្ដិសុខ​សណ្ដាប់​ក្នុងប្រទេស និង​ធ្វើឲ្យមាន​ស្ថិរភាព​នយោបាយ​ឡើង​វិញ​សិន​៕

ព័ត៌មានផ្សេងទៀត