កីឡាករ​-​កីឡាការិនី​ទទួល​កាដូ​ថ្មី​ពី​លោកនាយកដ្ឋមន្ត្រី​​ហ៊ុន ​សែន​

ដោយ៖ សៅ វិសាល 11-10-2017 4:57 pm 159

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ផ្តល់​កាដូ​ថ្មី​មួយទៀត ដល់​កីឡាករ​-​កីឡា​ការិនី ដោយ​ទទួល​សេវា​ថែទាំ និង​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​រដ្ឋ​នានា ដោយ​មិន​ចាំបាច់​បង់ថ្លៃ​នោះទេ​។ នេះ​ជា​កាដូ​ទី​២ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​កីឡាករ​-​កីឡាការិនី​ប្រមាណ​ជាង ៥០០០​នាក់ ជិះ​រថយន្តក្រុង​សាធារណៈ ដោយ​មិន​គិតថ្លៃ​។​

​ការប្រកាស​ផ្តល់​កាដូ ពី​លោក​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ខណៈ​ដែល​លោក បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី រោងចក្រ ប្រមាណ​ជាង​១​ម៉ឺន​នាក់ នា​ថ្ងៃ​ទី​១១ តុលា​នេះ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត