នៅក្នុងទូរស័ព្ទស្មាតហ្វូន គឺមានកម្មវិធីជាច្រើនដែលអ្នកអាចទាញយកមកប្រើប្រាស់ ហើយកម្មវិធីខ្លះ វាបានផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកប្រើផងដែរ។ ក្នុងនោះ មានកម្មវិធីមួយ អាចជួយការពារកុំអោយគេលួចប្រើទូរស័ព្ទរបស់អ្នក នៅពេលដែលអ្នកទុកវាចោល ឬភ្លេចនៅកន្លែងណាមួយ។ បើតាមទំព័រហ្វេសប៊ុក The Meng បានណែនាំពីវិធីដាក់ Alarm នៅលើទូរស័ព្ទស្មាតហ្វូន ដែលកម្មវិធីនេះមានឈ្មោះថា iAntiTheft។
សម្រាប់លោកអ្នកដែលមានទូរស័ព្ទ iPhone អាចទាញយកកម្មវិធីនេះបាន ដោយគ្រាន់តែចូលទៅកាន់ App Store ស្វែងរក iAntiTheft និងចុចតំឡើងនៅក្នុងទូរស័ព្ទរបស់អ្នក។
បន្ទាប់មកធ្វើការបើកម្មវិធីនេះ ដោយបញ្ជូលលេខសំងាត់ Password ណាដែលអ្នកចង់ដាក់សម្រាប់ការពារទូរស័ព្ទដៃរបស់អ្នក បន្ទាប់មកចុចលើពាក្យ Got it => Allow បន្ទាប់អ្នកនឹងឃើញមុខងារចំនួន ៤។
មុខងារ Motion គឺអ្នកគ្រាន់ចុចលើវា រួចទុកទូរស័ព្ទចោល ហើយសាកល្បងចាប់លើកទូរស័ព្ទវិញ នោះអ្នកនឹងបានលឺសំឡេងខ្លាំងៗចេញពីទូរស័ព្ទ ហើយអ្នកអាចបិទសំឡេងវិញ គ្រាន់តែវាយបញ្ជូលលេខសម្ងាត់ជាការស្រេច។