តំបន់​​ដ៏​ទាក់ទាញ​​បំផុត​​ទាំង​១០​​នៅ​ហុងកុង​

ដោយ៖ ពេញ ផេង 11-10-2017 4:26 pm 648
ទិដ្ឋភាព​​នៅក្នុងទីក្រុងហុងកុង

​ទីក្រុង​ហុងកុង​គឺជា​ដែនដី​មួយ​របស់​ចិន ហើយក៏​ជា​កន្លែង​កម្សាន្ដ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​។​មាន​តំបន់​ទេសចរណ៍​ជាច្រើន​ដែល​ភ្ញៀវទេសចរ​ប្រាថ្នា​ចង់ទៅ​ទស្សនា​ក្នុង​ទីក្រុង​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​មួយ​នេះ​។​យើង​សូម​បង្ហាញ​តំបន់​ដ៏​ទាក់ទាញ​ចំនួន​១០​ឲ្យ​លោក​អ្នកបាន​ស្គាល់​។​

១ The Peak


​ទោះបី​អ្នក​មានរឿង​មួយ​ឬ​រឿង​ច្រើន​ត្រូវធ្វើ​ក៏ដោយ  The Peak​ស្វាគមន៍​អ្នក​ជានិច្ច​។ The Peak​ជា​អគារ​មួយ​ដែលមាន​រចនាបថ​ស្រស់ស្អាត​នៅ​ហុងកុង​។​អ្នក​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត​ពីលើ​អគារ​មួយ​នេះ​។​

២ សួន​កម្សាន្ដ​Disneyland


​អ្នកនឹង​ឃើញ​អ្វីៗ​ប្លែកៗ​ជាច្រើន​នៅក្នុង​សួន​មួយ​នេះ ហើយ​ពេល​ទៅ​ទស្សនា​រួច អ្នក​មិនអាច​បំភ្លេច​បានទេ​។​

៣ ផ្សារស្ដ្រីឬ Ladies' Market


​ជាមួយនឹង​ហាង​លក់​គ្រឿង​តុបតែង គ្រឿងអលង្ការ​និង​គ្រឿង​អនុស្សាវរីយ៍​ជាង​១០០​កន្លែង Ladies’ Market​ស្ថិតនៅ​លើផ្លូវ​Tung Choi​។​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ជាច្រើន​សម្រាប់​ស្ដ្រី​ទាំង​ក្មេង​ទាំងចាស់​មាននៅ​ទីនោះ​។​

៤ Ocean Park Hong Kong


​ជា​សួន​កម្សាន្ដ​មួយទៀត​របស់​ហុងកុង ចាប់ផ្ដើម​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៧៧​។​សួន​នេះ​មាន​តំបន់​ទាក់ទាញ​ចំនួន​ពីរ​បន្ថែមទៀត​គឺ Waterfront និង Summit​។​

៥ Temple Street Night Market


​ជា​ផ្សារ​រាត្រី​តាម​ចិញ្ចើមថ្នល់​ដ៏​ទាក់ទាញ មាន​លក់​នូវ​គ្រឿងអលង្ការ គ្រឿង​អេឡិចត្រូវនិច នាឡិកា សម្លៀកបំពាក់​ជាដើម​។​ក្រៅពីនេះ​ក៏មាន​អាហារ​សមុទ្រ មី គុយទាវ​ផ្សំ​គ្រឿង​ពិសេស​ផងដែរ​។​

៦ Clock Tower


​ស្ថិតក្នុង​រយៈកម្ពស់​៤៤​ម៉ែត្រ Clock Tower ត្រូវបាន​សាងសង់​ឡើងក​ក្នុង​ឆ្នាំ​១៩១៥​។​អគារ​ឥដ្ឋ​និង​ថ្ម​ក្រហម​នេះ បច្ចុប្បន្ន​ត្រូវបាន​រក្សា​ទុកជា​វិមាន រម្លឹក​ពី​ភាពស្រស់​ឆើតឆាយ នៃ​យុគសម័យ​ឧស្សាហូបនីយកម្ម​។​

៧ Tsim Sha Tsui Promenade


 Tsim Sha Tsui Promenade​គឺជា​មជ្ឈមណ្ឌល​វប្បធម៌ និង​សារមន្ទីរ​អវកាស​មួយ​របស់​ហុងកុង​។​

៨ Golden Bauhinia Square


Golden Bauhinia Square​គឺជា​និមិត្ដរូប​នៃ​ទីក្រុង​ហុងកុង ហើយ​ជា​អំណោយ​រដ្ឋាភិបាល ដើម្បី​រម្លឹក​ពី​ការទទួលបាន​អធិបតេយ្យភាព ពី​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩៧​។​

៩ Lan Kwai Fong


Lan Kwai Fong​គឺជា​កន្លែង​កម្សាន្ដ​នាពេល​រាត្រី​ដ៏​ពេញនិយម​បំផុត​នៅ​ហុងកុង ដែលមាន​ភោជនីយដ្ឋាន​និង​បារ​ជាង​៩០​។​

១០ Avenue of Stars


​នៅ​ទីនោះ​មាន​រូបសំណាក​តួ​សម្ដែង​ល្បីៗ ដូចជា​លី ស៊ា​វ​ឡុង​(Bruce Lee )​ជាដើម ហើយ​ការសាងសង់​វា​ឡើង ដើម្បី​រម្លឹក​ដែល​ឧស្សាហកម្ម​ភាពយន្ដ​របស់​ហុងកុង​មាន​ភាពល្បីល្បាញ ជា Hollywood of the East៕

ព័ត៌មានផ្សេងទៀត